ពិធីជប់លៀងស្វាគមន៍កិច្ចប្រជុំកំពូល GMS 6 និង CLV 10

(VOVWORLD) - នាយប់ថ្ងៃទី៣០ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញធ្វើជាអធិបតីពិធីជប់លៀង ស្វាគមន៍កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMS 6) និងកិច្ចប្រជុំ កំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV 10)។ 
ពិធីជប់លៀងស្វាគមន៍កិច្ចប្រជុំកំពូល GMS 6 និង CLV 10 - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីជប់លៀង

ថ្លែងមតិនៅទី នេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ របស់មនុស្សលោកនិងប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ គឺទន្លេជានិច្ចកាល មានអត្ថន័យដ៏ពិសេស។ លោកនាយករដ្ឋមន្រ្តីអះអាងថា ទន្លេនានាក្នុងតំបន់ និងទន្លេមេគង្គ-ឡានឆាង ជាខ្សែតភ្ជាប់ដ៏រឹងមាំជានិច្ចរវាងប្រជាជននៃប្រទេស ទាំង៦ក្នុងតំបន់។ ប្រការនោះទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមគ្នាខិតខំប្រឹង ប្រែងរក្សាសន្តិភាព សហការអភិវឌ្ឍន៍ សំដៅនាំមហាអនុតំបន់ទន្លេមេគង្គក្លាយ ទៅជាតំបន់សមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាពនិងវិបុលភាព។

ប្រតិកម្មទៅវិញ

ផ្សេងៗ