ពិធីជួបសំណេះសំណាលជាមួយតំណាងការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស នាឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០
(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុក អំពីអង្គការក្រៅរដ្ឋាភិបាលបរទេស បានសហការ រៀបចំពិធីជួបសំណេះសំណាលជាមួយស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស នាឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។
អនុប្រធានរដ្ឋសភា លោកស្រី Uong Chu Luu អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានវាយតម្លៃខ្ពស់ ចំពោះរាល់ការ ជួយឧបត្ថម្ភរបស់អន្តរជាតិ សម្រាប់វៀតណាមនាប៉ុន្មានឆ្នាំកន្លងមក។ នោះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា និងជាក់ស្តែង សម្រាប់ប្រជាជន វៀតណាមនៅលើកំណាត់ ផ្លូវអភិវឌ្ឍន៍។
អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអបអរសាទរ សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមនិងគណៈ កម្មាធិការទទួលបន្ទុកអំពីអង្គការក្រៅរដ្ឋាភិបាលបរទេស ចំពោះរាល់សមិទ្ធផល ដែលស្ថាប័នទាំងពីរនេះសម្រេចបាននាពេលកន្លងមក។ លោកអនុប្រធានរដ្ឋសភាជឿជាក់ថា ដៃគូអន្តរជាតិទាំងអស់នេះ នឹងបន្តរួមដំណើរ និងរួមកម្លាំងកាយចិត្ត ទៅក្នុងការអភិវឌ្ឍរបស់វៀតណាម៕