ពិធីជួបសំណេះសំណាលជាមួយតំណាងបញ្ញាវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមក្នុងឆ្នាំ ២០១៩

(VOVWORLD) -  ក្នុងឱកាស នៃទិវាវិទ្យាសាស្រ្តនិងបច្ចេក វិទ្យាវៀតណាម (១៨ ឧសភា) នាព្រឹកថ្ងៃទី ១៤ ខែឧសភា នៅហាណូយ គណៈកម្មាធិការឃោសនាមជ្ឈិមបានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងបញ្ញាវ័ន្ត វិទ្យាសាស្រ្តនិងបច្ចេកទេស ឆ្នើម ឆ្នាំ ២០១៩។ អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន លោក Vo Van Thuong គណះកម្មាធិការឃោស នាមជ្ឈិម និងលោក Vu Duc ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមផងដែរ។

ពិធីជួបសំណេះសំណាលជាមួយតំណាងបញ្ញាវន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមក្នុងឆ្នាំ ២០១៩ - ảnh 1លោក Nguyen Van Thuong អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Vo Van Thong បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងមក ក្រុមបញ្ញាវន្តវិទ្យាសាស្រ្តនៅវៀតណាមមានការនរីកចម្រើនគួរឲ្យកត់ សម្គាល់ ពោលគឺ សំណង់វិទ្យាសាស្ត្រជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច  បង្កើនផលិតភាពពលកម្ម ជំរុញកំណើនសេដ្ឋកិច្ច ដែលស្ថិតនៅកម្រិតខ្ពស់។  ចំពោះមុខនូវបម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍អន្តរ ជាតិនិងក្នុងស្រុកនោះ បុព្វហេតុ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិតែងតែបង្កនូវបញ្ហាជាច្រើន ដែលត្រូវការបំពេញបន្ថែមនិងអភិវឌ្ឍប្រការនេះអាស្រ័យយ៉ាងខ្លាំងក្លាលើការចូលរួម និងរួមចំណែករបស់បញ្ញវន្តនិងអ្នកវិទ្យាសាស្រ្តវៀតណាម។ ប្រធានគណៈកម្មាធិការមជ្ឈិម លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ “បក្សទាំងមូល ប្រជាជនទាំងមូលតែងតែគោរពនិងរំពឹងទៅលើជួរបញ្ញាវន្ត ហើយមានបំណងចង់ឲ្យជួរបញ្ញវន្តនិងអ្នកវិទ្យាសាស្រ្ត បន្តខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីលើកកំពស់គុណសម្បត្តិនយោបាយ សីលធម៌និងវិជ្ជាជីវៈ។ ទន្ទឹមជាមួយគ្នានោះ ត្រូវពង្រីកនូវស់តួនាទីថាមវន្ត មានការច្នៃប្រឌិត ដើម្បីក្លាយជាស្នូលនិងកត្តាឈានមុខគេក្នុងការកសាងនិងអភិវឌ្ឍប្រទេស។ បក្សនិងរដ្ឋនឹងស្តាប់ការចូលរួមយ៉ាងសកម្មរបស់បញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រ ក្នុងការច្នៃប្រឌិត ដើម្បីធ្វើការផ្លាស់ប្តូរខ្លឹមសារនិងវិធីសាស្រ្តនៃភាពជាអ្នកដឹកនាំផងដែរ”។

នៅឯជំនួបនេះ តំណាងបញ្ញាវ័ន្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក៏បានផ្លាស់ប្តូរយោបល់និងចូលរួមមតិស្តីពីភារកិច្ចរបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ