ពិធីជួបសំណេះសំណាលរវាងគ្រួសារ ឳពុកធម៌ ម្តាយ​ធម៌​និង​និសិ្សត​កម្ពុជានៅវៀតណាម

(VOVWORLD) -ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម កម្ពុជា លោក Vu Mao បានឲ្យដឹងថា ចលនាបណ្ដុះពន្លកមិត្តភាព ដែលជាគំនិតផ្ដួចផ្ដើមរបស់សមាគមមិត្តភាពវៀតណាម កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ ប្រកបដោយអត្ថន័យដ៏ធំធេងជាច្រើន។
ពិធីជួបសំណេះសំណាលរវាងគ្រួសារ ឳពុកធម៌ ម្តាយ​ធម៌​និង​និសិ្សត​កម្ពុជានៅវៀតណាម - ảnh 1 ពិធីជួបសំណេះសំណាលរវាងគ្រួសារ ឳពុកធម៌ ម្តាយធម៌និងនិសិ្សតកម្ពុជានៅវៀតណាម (រូបថត៖ ស្ថានទុតកម្ពុជាប្រចាំនៅទីក្រុងហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមមិត្តភាពវៀតណាម កម្ពុជា (សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម) បានរៀបចំពិធី ជួបសំណេះសំណាលរវាងគ្រួសារ ឳពុកធម៌ម្តាយធម៌និងនិសិ្សតកម្ពុជានៅវៀតណាមលើកទី ៥។

អញ្ជើញថ្លែងនៅទីនេះ ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម កម្ពុជា លោក Vu Mao បានឲ្យដឹងថា ចលនាបណ្ដុះពន្លកមិត្តភាព ដែលជាគំនិតផ្ដួចផ្ដើមរបស់សមាគមមិត្តភាពវៀតណាម កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ ប្រកបដោយអត្ថន័យដ៏ធំធេងជាច្រើន។

ជាកិច្ចឆ្លើយតប លោក អុប សូភី ភារៈធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ ទំនាក់ទំនងរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងទ្វេភាគីត្រូវបានផ្សារភ្ជាប់តាមរយៈចំណងមិត្តភាព រវាងប្រទេសជិតខាងទាំងពីរ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជា ក្នុងការជួយឧបត្ថម្ភនិស្សិតកម្ពុជា។ លោក អុប សូភីសង្ឃឹមថា ទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងកម្ពុជា នឹងនៅតែបន្តត្រូវបានរក្សា ពូនជ្រំ និងអភិវឌ្ឍន៍ដោយឥតឈបឈរជានិរន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ