|
ពិធីដាក់ថ្មកសាងស្ដូប៖វីរជន Hoang Sa |
(VOV)_នាថ្ងៃទី១៧ មករា នៅស្រុកកោះ Ly Son បានប្រារព្វឡើងពិធីដាក់ដំថ្ម
ដើមដំបូង ចាប់ផ្តើមសាងសង់ស្ដូប៖ វីរជន Hoang Sa នៅកោះ Lon Ly Son។
ថ្លែងមតិនៅទីនេះ លោក Dang Ngoc Tung ប្រធានសម្ព័ន្ធពលករវៀតណាម
បានអះអាងថា៖
“ ខ្ញុំសង្ឃឹមថា៖ មណ្ឌលស្ដូបរំលឹកវិញ្ញាណក្ខ័ន្ឌវីរជន Hoang Sa នេះនឹងក្លាយ
ទៅជាសំណង់មួយ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រ វប្បធម៌ ពោពេញទៅដោយ
អត្ថន័យសំខាន់ពិសេស របស់ប្រទេសជាតិ។”
ការកសាងស្ដូបវីរជន Hoang Sa នេះ បានបង្ហាញនូវទឹកចិត្តរបស់ប្រជាពលរដ្ឋ
យុទ្ធជនក្នុងទូទាំងប្រទេស ជានិច្ចកាលរួមដំណើរជាមួយប្រជាជននៅស្រុកកោះ
Ly Son ជួយប្រជាជននៅទីនេះនឹងនរចិត្ត ក្តាប់ជាប់សមុទ្រ និងរំលឹកអោយជំនាន់
កូនចៅអំពីតំបន់ដីសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ៕