ពិធីដាក់សិលាចារឹកអនុស្សាវរីយ៍កាសែត Giai Phong

(VOVWORLD) -នាថ្ងៃទី២៥មិថុនា នៅស្រុក Tan  Bien ខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម)កាសែត Dai Doan Ket បានរៀបចំពិធីដាក់សិលាចារឹកអនុស្សាវរីយ៍  
ពិធីដាក់សិលាចារឹកអនុស្សាវរីយ៍កាសែត Giai Phong - ảnh 1

ពិធីដាក់សិលាចារឹកអនុស្សាវរីយ៍កាសែត Giai Phong

នាថ្ងៃទី២៥មិថុនា នៅស្រុក Tan  Bien ខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម)កាសែត Dai Doan Ket បានរៀបចំពិធីដាក់សិលាចារឹកអនុស្សាវរីយ៍ កាសែត       Giai Phong ជាស្ថាប័ននៃរណៈសិរ្សជាតិរំដោះភូមិភាគខាងត្បូងវៀតណាម ដំណាក់កាលតស៊ូប្រឆាំងអាមេរិក ជួយសង្គ្រោះជាតិ ជាស្ថាប័នដើមនៃកាសែត Dai Doan Ket នាបច្ចុប្បន្ន។

នាថ្ងៃទី២០ធ្នូឆ្នាំ១៩៦៤ កាសែត Giai Phong បានចេញច្បាប់ដើមដំបូង នៅតំបន់ព្រៃភ្នំ Lo Go – Xa Mat Tay Ninh និងបានបញ្ជូនទៅទីក្រុងក្នុងស្រុក និងទីក្រុងភ្នំពេញ(ប្រទេសកម្ពុជា) ហើយពីនោះចែកបញ្ជូនទៅភូមិភាគខាងជើង។ កាសែតបានប្រមូលផ្តុំអ្នកនិពន្ធឆ្នើម បំពេញបេសកកម្មដ៏ខ្ពង់ខ្ពស់ ជាសូរសម្លេងរបស់រណៈសិរ្សរំដោះភូមិភាគខាងត្បូងវៀតណាម មានការរួមវិភាគទានជាច្រើនសំរាប់បុព្វហេតុតស៊ូប្រឆាំង ឯកភាពប្រទេសជាតិ។ នាថ្ងៃទី៦ខែកុម្ភះឆ្នាំ១៩៧៧ កាសែត Giai Phong បានរួមបញ្ជូលជាមួយកាសែត Cuu Quoc បង្កើតឡើងកាសែត Dai Doan Ket នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ