ពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោករវាងវៀតណាម កម្ពុជានិងឡាវ

ពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោករវាងវៀតណាម កម្ពុជានិងឡាវ - ảnh 1

(VOVworld) - នាថ្ងៃទី៩ កញ្ញា នៅច្រកទ្វារព្រំដែន Hoa Lu ខេត្ត Binh Phuoc ភាគខាង
ត្បូងវៀតណាម - ត្រពាំងស្រែ (កម្ពុជា) ក្រសួងគមនាគមដឹកជញ្ជូន វៀតណាម​បាន
សហការជាមួយក្រសួងគមនាគមដឹកជញ្ជូនកម្ពុជានិងក្រសួង គមនាគមដឹកជញ្ជូន
ឡាវ រៀបចំពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោក។មុននោះ នា ថ្ងៃទី១៧ មករា
ឆ្នាំ២០១៣ នៅខេត្ត Champasak របស់ឡាវ រដ្ឋមន្រ្តីក្រសួងគមនា គមដឹកជញ្ជូននៃ
ប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​ សំដៅឆ្លើយតបនឹង
តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ បង្កលក្ខណៈងាយ
ស្រួលសំរាប់មនុស្សនិងរថយន្តដឹកទំនិញចេញចូលព្រំដែនរវាងប្រទេសទាំងបីវៀត
ណាម កម្ពុជានិងឡាវ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងគមនាគមដឹកជញ្ជូនវៀតណាមលោក Le Dinh
 Tho បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះនៅពេលអនុវត្ត នឹងរួមចំណែក
កាត់បន្ថយបង់ថ្លៃសេវាដឹកជញ្ជូន ពេលវេលា បង្កលក្ខណៈងាយស្រួលសំរាប់ប្រជា
ជននៃប្រទេសទាំងបី ភ្ញៀវទេសចរណ៍អន្តរជាតិ រថយន្តនិងទំនិញចេញចូលព្រំដែន
 តាមនោះ រួមចំណែករឹតបណ្ដឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង
បី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ