ពិធីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា)

(VOVWORLD) - ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) នាថ្ងៃទី ១៥ ខែវិច្ឆិកាក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហជីពអប់រំវៀតណាម បានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម ដើម្បីរៀបចំកម្មវិធី “សេក្តីថ្លែងអំណរគុណឆ្នាំ ២០២០» ក្រោមប្រធានបទ ”សុភមង្គល” ។ 
ពិធីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) - ảnh 1 ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិនៅក្នុងកម្មវិធីនេះ (រូបថត៖ VNA)

កម្មវិធីនេះបានលើកតម្កើងនិងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជំនះពុះលើការលំបាកដោយស្ងាត់ស្ងៀម ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុនៃការអប់រំនិងបណ្តុះបណ្តាលរបស់ប្រទេសជាតិ។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងស្រឡាញ់អាជីពរបស់ខ្លួនជានិច្ច រក្សាជំនឿទុកចិត្តរបស់ខ្លួនឲ្យបានមោះមាំ ព្រមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីអប់រំជំនាន់យុវជនវ័យក្មេងរបស់វៀតណាម ហើយសិស្សានុសិស្សចាំបាច់ត្រូវឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំខ្លួនដើម្បីក្លាយទៅជាមនុស្សល្អ និងតបស្នងសងគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ