ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយានៅកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃនេះ (៣០ មិថុនា) យន្តហោះពិសេសដឹកនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា Le Thi Bich Tran រួមទាំងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានយោធា Seongnam ទីក្រុងសេអ៊ូល ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយានៅកូរ៉េខាងត្បូង - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយានៅកូរ៉េខាងត្បូង (រូបថត៖ VOV)

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយា នៅព្រលានយន្តហោះ ភាគីកូរ៉េខាងត្បូង មានវត្តមានរដ្ឋមន្ត្រីក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្ដើមអាជីវកម្ម Oh Young Joo; ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម Choi Yong Sam; ប្រធាននាយកដ្ឋានពិធីការ ក្រសួងការបរទេសកូរ៉េខាងត្បូង Seo Won Sam; ប្រធាននាយកដ្ឋានអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ក្រសួងការបរទេសកូរ៉េខាងត្បូង Kim Dong Bae; មេបញ្ជាការអាកាសយានដ្ឋានយោធា Seongnam ។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូវៀតណាម បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅអាកាសយានដ្ឋានយោធា Seongnam។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឡើងលើវេទិកាកិត្តិយស ភ្លេងជាតិវៀតណាមបានបន្លឺឡើង។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានចាប់ផ្ដើមត្រួតពលតំណាងកងទ័ពជើងទឹក ជើងគោក និងអាកាសរបស់កងទ័ពកូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូវៀតណាម នាព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានចាកចេញពីរដ្ឋធានីហាណូយ ឆ្ពោះទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េលោក Han Duck-soo និងលោកជំទាវភរិយា Choi Ah-young ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាល (ឆ្នាំ២០២១)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ