ពិធីទទួលប័ណ្ណបញ្ជាក់ការច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌អរូបី តំណាងឲ្យមនុស្សលោក
(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam សង្កត់ ធ្ងន់ថា ការដែលចម្រៀង Xoan Phu Tho ត្រូវបានលើកតម្កើងជាបេតិកភណ្ឌ វប្បធម៌អរូបីតំណាងឲ្យមនុស្សលោកនោះ ជាការទទួលស្គាល់របស់សហគមន៍ អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត Phu Tho និងសហគមន៍ក្នុងការ អភិរក្សបេតិកភណ្ឌនេះ។
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី៣ កុម្ភៈ នៅឃុំ Kim Duc ទីក្រុង Viet Tri ខេត្ត Phu Tho ភាគ ខាងជើងវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានសហការជា មួយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំពិធីទទួលប័ណ្ណបញ្ជាក់របស់ UNESCO ដែលលើកតម្កើងការច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌ អរូបីតំណាងឲ្យមនុស្សលោក។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam សង្កត់ ធ្ងន់ថា ការដែលចម្រៀង Xoan Phu Tho ត្រូវបានលើកតម្កើងជាបេតិកភណ្ឌ វប្បធម៌អរូបីតំណាងឲ្យមនុស្សលោកនោះ ជាការទទួលស្គាល់របស់សហគមន៍ អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្ត Phu Tho និងសហគមន៍ក្នុងការ អភិរក្សបេតិកភណ្ឌនេះ។ នេះក៏ជាមោទនភាពរបស់បក្សភាគ អាជ្ញាធរនិង ប្រជាជនខេត្ត Phu Tho និយាយដោយឡែកនិងប្រជាជាតិវៀតណាមទាំងមូល និយាយរួមផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអបអរសាទរ ចំពោះបណ្ដាភូមិច្រៀង Xoan សហគមន៍ប្រជាជន អង្គការនិងបុគ្គលនានា ដែលបានរួម វិភាគទានបញ្ញានិងកម្លាំងដើម្បីអភិរក្សនិងពង្រីកបេតិកភណ្ឌដ៏វិសេសវិសាលនេះ៕