ពិធីទទួលប័ណ្ណយូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក
(VOVWORLD) -សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាប្រភេទសិល្បៈដ៏សម្បូរបែប ដែលគួបផ្សំរវាងតន្ត្រី កំណាព្យ ការសម្ដែង គំនូរ និង អក្សរសិល្ប៍។ សិល្បៈ Bai Choi Trung Bo វៀតណាម មានទម្រង់សំខាន់ចំនួន ២ គឺ៖ ការលេង Bai Choi និងការសម្ដែង Bai Choi។ នាបច្ចុប្បន្ននេះ Bai Choi បានក្លាយទៅជាសកម្មភាពប្រជុំជីវភាពសហគមន៍ដែលពោរពេញទៅដោយលក្ខណៈអប់រំខ្ពស់។
ពិធីទទួលប័ណ្ណយូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក |
នាយប់ថ្ងៃទី ២៤ ខែមេសានៅទីក្រុង Dong Hoi មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Binh បានរៀបចំពិធីទទួល ប័ណ្ណ យូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម" គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក និងពិធីបើកមហោស្រពក្លឹប Bai Choi ខេត្ត Quang Binh លើកដំបូង ឆ្នាំ២០១៩។
សិល្បៈ Bai Choi Trung Bo វៀតណាម គឺជាប្រភេទសិល្បៈដ៏សម្បូរបែប ដែលគួបផ្សំរវាងតន្ត្រី កំណាព្យ ការសម្ដែង គំនូរ និង អក្សរសិល្ប៍។ សិល្បៈ Bai Choi Trung Bo វៀតណាម មានទម្រង់សំខាន់ចំនួន ២ គឺ៖ ការលេង Bai Choi និងការសម្ដែង Bai Choi។ នាបច្ចុប្បន្ននេះ Bai Choi បានក្លាយទៅជាសកម្មភាពប្រជុំជីវភាពសហគមន៍ដែលពោរពេញទៅដោយលក្ខណៈអប់រំខ្ពស់។
អញ្ជើញថ្លែងនៅក្នុងពីធី លោក Tran Tien Dungអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានឲ្យដឹងថា៖ ពិធីទទួលប័ណ្ណ យូណេស្កូទទួលស្គាល់ "សិល្បៈ Bai Choi Trung Bo វៀតណាម"គឺជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក គឺជាសកម្មភាពវប្បធម៌ ដែលមានអត្ថន័យដ៏សំខាន់។ នេះមិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងនូវរាល់តម្លៃដ៏វិសេសវិសាលនៃ បេតិកភណ្ឌ Bai Choi ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំផុសមោទនភាពជាតិ និងភារកិច្ចការពារ ពង្រីក តម្លៃបេតិកភណ្ឌវប្បធម៌របស់ស្ថាប័ននានា និងប្រជាជនក្នុងខេត្ត។
នៅក្នុងពិធីនេះ គណៈចាត់តាំងក៏បានបើក មហោស្រពក្លឹប Bai Choi ខេត្ត Quang Binh លើកដំបូង ឆ្នាំ២០១៩ ផងដែរ។
សូមបញ្ជាក់ថា៖ នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង សន្និសីទលើកទី ១២ នៃ អង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចេញសេចក្ដីសម្រេចចិត្តជាផ្លូវការស្ដីពីការដាក់បញ្ជូល "សិល្បៈ Bai Choi Trung Bo វៀតណាម" ទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក៕