ពិធីទទួលបុណ្យតេតប្រពៃណីនៅទ្វីបអាស៊ីត្រូវបានរៀបចំឡើងនៅវិមាន Elysees (បារាំង)
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ ពិធីទទួលបុណ្យតេតប្រពៃណីនៅទ្វីបអាស៊ីត្រូវបាន
រៀបចំឡើងនៅវិមាន Elysees (បារាំង) ដោយមានការចូលរួមជាច្រើនកុះកររបស់
តំណាងសមាគមន៍ជនអាស៊ីនៅបារាំង ក្នុងនោះមានសហគមន៍ជនវៀតណាមនៅ
បារាំង ផងដែរ។ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីបារាំង លោក Francois Hollande
បានអះអាងថា៖ បណ្ដាសហគមន៍ជនអាស៊ីនៅបារាំងបានរួមចំណែកយ៉ាងសកម្ម
ក្នុងសង្គមបារាំង ក្នុងនោះ មានជនវៀតណាមផង។ លោក Hollande សង្ឃឹមថា៖
សហគម៍ជន អាស៊ីនឹងជំរុញទំនាក់ទំនងរវាងបារាំងជាមួយបណ្ដាប្រទេសអាស៊ីឲ្យ
ខ្លាំងក្លាថែម ទៀត។ ស្តីពីទំនាក់ទំនងជាមួយវៀតណាម ប្រធានាធិបតីបារាំងបាន
ឲ្យដឹងថា៖ វៀតណាមនិងបារាំងនឹងរៀបចំសកម្មភាពជំរុញទំនាក់ទំនងជាច្រើនក្នុង
ឆ្នាំមិត្តភាព វៀតណាម-បារាំង ២០១៣-២០១៤។ “ក្នុងឆ្នាំខាងមុខខ្ញុំនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម។ រួមជាមួយរដ្ឋាភិបាល
វៀតណាមរដ្ឋាភិបាលបារាំងនឹងសហប្រតិបត្តិការយ៉ាងជិតស្និតដើម្បីពង្រីកទំនាក់ ទំនងទ្វេភាគីលើគ្រប់វិស័យ៕”
|
ប្រធានាធិបតីបារាំង លោក Francois Hollande (Image: Internet) |