ពិធីទទួលលិខិតបញ្ជាក់កេរ្តិ៍ដំណែលជាតិពិសេសវិហារ Tran Thuong

ពិធីទទួលលិខិតបញ្ជាក់កេរ្តិ៍ដំណែលជាតិពិសេសវិហារ Tran Thuong - ảnh 1
ពិធីទទួលលិខិតបញ្ជាក់កេរ្តិ៍ដំណែលជាតិពិសេសវិហារ Tran Thuong

(VOV)_នាយប់ថ្ងៃទី២១កុម្ភះ (គឺថ្ងៃទី១៤ខែទីមួយគិតតាមច័ន្ទគតិ) ខេត្ត Ha Nam (ភាគខាងជើងវៀតណាម) បានរៀបចំពិធីទទួលលិខិតបញ្ជាក់កេរ្តិ៍ដំណែល​ជាតិពិសេសវិហារ Tran Thuong នៅឃុំ Nhan Dao ស្រុក Ly Nhan និង​ពិធីព្រះរាជ្យទានស្បៀងអាហារព្រះរាជកាល Tran បួងសួងសុំអោយរដូវអំណោយ​ផល។​ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan រួមជាមួយ​បណ្ដាថ្នាក់ដឹកនាំ ស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Ha Nam ប្រជាជននិងភ្ញៀវ​ទេសចរ​ជាច្រើនកុះករបានហូរមកចូលរួមពិធីបុណ្យ។ ពិធីបុណ្យនេះត្រូវបាន​រៀបចំឡើងដើម្បីរំលឹកគុណបំណាចរបស់វីរជនជាតិពិសេស Tran Quoc Tuan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ