ពិធីទទួល​សម្ភារ​ឧបត្ថម្ភ​​សម្រាប់​​​ព្យាបាល​ជំងឺ​កូវីដ-១៩ ដល់​ជន​វៀតណាម​នៅ​កូរ៉េខាង​ត្បូង​

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ ទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានរៀបចំពិធីទទួលផលិតផលសម្រាប់ការបង្ការ គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ (មានតម្លៃប្រមាណ ១,៨ ពាន់លានដុង) ដោយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូងប្រគល់ជូន។
ពិធីទទួល​សម្ភារ​ឧបត្ថម្ភ​​សម្រាប់​​​ព្យាបាល​ជំងឺ​កូវីដ-១៩ ដល់​ជន​វៀតណាម​នៅ​កូរ៉េខាង​ត្បូង​ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ទទួលសម្ភារឧបត្ថម្ភសម្រាប់ព្យាបាលជំងឺកូវីដ-១៩  (រូបថត៖ Manh Quynh/VOV5)

នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានថ្លែងអំណរគុណចំពោះភក្ខុនី Thich Nu Gioi Tanh នាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូង ប្រធានសមាគមពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូង ក៏ដូចជាសប្បុរសជនដែលមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ឆ្ពោះទៅមាតុប្រទេស និងបានចែករំលែកការលំបាកជាមួយសហគមន៍ជនវៀតណាមនៅឯបរទេស; ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ថា នឹងបញ្ជូនផលិតផលទាំងនេះទៅកាន់អាសយដ្ឋានចាំបាច់។

“ក្រៅពីការដែល ការងារទាំងនោះគឺជាទំនួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋមក យើងក៏អំពាវនាវដល់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឱ្យជួយគ្នាទៅវិញទៅមក។ ទាំងនេះជាកាយវិការដ៏ថ្លៃថ្លាណាស់ បើទោះបីនៅទីណាក៏ដោយ ក៏យើងជាជនរួមជាតិ ដែលត្រូវជួយគ្នាទៅវិញទៅមក ជួយដល់មាតុភូមិ និងប្រទេសជាតិ"។ នេះបើយោងតាមប្រសាសន៍របស់លោក Pham Quang Hieu៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ