ពិធីទទួលស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងភរិយា នាយប់ថ្ងៃទី ១៨ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និងភរិយាបានអញ្ជើញមកដល់ប្រទេសវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ដំណើរការកិច្ចពិភាក្សា |
នាព្រឹកថ្ងៃទី ១៩ ខែតុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកចំពោះលោកនាយករដ្ឋមន្រ្តី Suga Yoshihide និងភរិយា។ នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តីលោក Suga Yoshihide ហើយជាលើកទី ២ ជាប់ៗគ្នាដែលនាយករដ្ឋមន្រ្តីជប៉ុនថ្មីបានជ្រើសរើសវៀតណាមជាដំណើរទស្សនកិច្ចលើកដំបូង បន្ទាប់ពីចូលកាន់តំណែង។ ប្រការនេះបានបង្ហាញឲ្យឃើញថា ជប៉ុនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ វៀតណាម ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ចាប់តាំងពីឆ្នាំ ២០១៤ មក។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ដំណើរការកិច្ចពិភាក្សាដោយផ្តោតការពិភាកក្សាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះមានទាំងការចែករំលែកនិងការជួយគ្នាទៅវិញទៅមកនៅក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ ក្នុងដំណើរទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan៕