ពិធីទទួលអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិនា ពិធីទទួលអគ្គលេខាគណៈកម្មា
ធិការបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដែលអញ្ជើញទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅសាធារណៈរដ្ឋបារាំង បានប្រារព្ធឡើងដ៏មហោឡារឹតនៅរដ្ឋធានីប៉ារីស។
ពិធីទទួលអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង  - ảnh 1 ពិធីទទួលអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង 

នាព្រឹកថ្ងៃទី ២៦ មិនា ពិធីទទួលអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដែលអញ្ជើញទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅសាធារណៈរដ្ឋបារាំង បានប្រារព្ធឡើងដ៏មហោឡារឹតនៅរដ្ឋធានី ប៉ារីស។ ក្រោយពីពិធីទទួលជាផ្លូវការ អគ្គលេខា Nguyen Phu Trong បានមក ទស្សនាទីក្រុង Choisy le Roi ទីលានកិច្ចព្រមព្រៀងប៉ារីសនិងជួបសំណះ សំណាលជាមួយមិត្តភ័ក្តបារាំងមួយចំនួនរូបរបស់វៀតណាម។ អញ្ជើញថ្លែងមតិ នៅទីនេះ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា៖

        «ការចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាប់ពីឆ្នាំ ១៩៦៨ ដល់ ១៩៧៣ តភ្ជាប់នឹងការតស៊ូដណ្តើមបានឯករាជ្យសេរីភាពរបស់វៀតណាម រួមជាមួយ ការតស៊ូដើម្បីសន្តិភាពនិងយុត្តិធម៌របស់ប្រជាជន

ជឿនលឿន ស្រឡាញ់សន្តិភាព សកល ដែលបានក្លាយទៅជាអនុស្សវរីយ៍មិនអាចបំភ្លេចបានឡើយចំពោះប្រជា ជនវៀតណាមក៏ដូចជាអ្នកទីក្រុង Choisy le Roi ដែរ។ ការចុះហេត្ថលេខាលើកិច្ច ព្រមព្រៀងទីក្រុងប៉ារីសបានកូសសម្គាល់ជ័យជំនះរបស់ដំណើរការចរចាក្នុងរយៈ ពេលយូរអង្វែង និងជាលទ្ធផលចាំបាច់នៃបណ្ដាជ័យជំនះរបស់កងទ័ពនិងប្រជា ជនវៀតណាម ព្រមទាំង និងជាជ័យជំនះនៃចលនាប្រឆាំងសង្គ្រាម ការពារសន្តិ ភាព គាំទ្រវៀតណាមរបស់ប្រជាជនបារាំងនិងពិភពលោកដែលប្រជាជនទីក្រុង Choisy le Roi បានរួមវិភាគទានមិនតូចតាចទេ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ