ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនអាមេរិក

(VOVWORLD) - នាថ្ងៃទី ២ ខែមេសា ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់យោធិនអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម ត្រូវបានប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Da Nang ប្រទេសវៀតណាម។
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនអាមេរិក - ảnh 1 ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនអាមេរិកនៅអាកាសយានដ្ឋានទីក្រុង Da Nang ប្រទេសវៀតណាម

អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានតំណាងនៃគណៈនាយកស្ថាប័ន វៀតណាមទទួលបន្ទុកការស្វែងរកអ្នកបាត់ខ្លួន (VNOSMP)។ រីឯភាគីខាង    អាមេរិកមានតំណាងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ស្ថាប័នផ្ទៀងផ្ទាត់  ឈ្លើសសឹក និងអ្នកបាត់ខ្លួនរបស់ក្រសួងការពារជាតិនិងខុទ្ទកាល័យអាមេរិក MIA ប្រចាំនៅទីក្រុងហាណូយ។ តំណាងភាគីវៀតណាមបានប្រគល់ឱ្យតំណាង អាមេរិកអដ្ឋិធាតុចំនួន ២ ដែលបានជីកគាស់ ដោយក្រុមចំរុះនិងឯកតោភាគីនៅក្នុងការស្វែងរករួមលើកទី ១៣៤ (ពីខែកុម្ភៈ ដល់ ខែមេសា ២០១៩) ។ អដ្ឋិធាតុទាំង ២ នេះ ត្រូវបានអ្នកជំនាញខាងពេទ្យវិទ្យានៃប្រទេសទាំងពីររួមធ្វើកោសលវិនិច្ឆ័យនៅទិក្រុង Da Nang ហើយការសន្និដ្ឋាននេះអាចពាក់ព័ន្ធនឹងករណីយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ