ពិធីនិទាឃរដូវក្រហមឆ្នាំ ២០១៨
(VOVWORLD) - នាថ្ងៃទី ៣ មិនា នៅស្រុក Thanh Oai ទីក្រុងហាណូយ វិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹមបានចាប់ផ្តើមកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត «និទាឃ រដូវក្រហម ២០១៨» ដោយសារថា «បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី»។
ពិធីនិទាឃរដូវក្រហមឆ្នាំ ២០១៨ |
(VOVWORLD) -នាថ្ងៃទី ៣ មិនា នៅស្រុក Thanh Oai ទីក្រុងហាណូយ វិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹមបានចាប់ផ្តើមកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត «និទាឃ រដូវក្រហម ២០១៨» ដោយសារថា «បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី»។ នេះគឺជាលើកទី ១១ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង។ នាថ្ងៃចាប់ផ្តើម គណៈចាត់តាំងទទួលបានអង្គភាពឈាមចំនួន ៦០០ របស់ប្រជាជនស្រុក Thanh Oai។ បណ្ឌិត Bui Ngoc Lan អ្នកទទួលបន្ទុកដេប៉ាតេម៉ង់បញ្ចូលឈាមនិងជានា យិការមជ្ឈមណ្ឌលមហារីកឈាមវិទ្យារបស់កុមារនៃមន្ទីរពេទ្យកុមារមជ្ឈឹមបាន ចែករំលែកថា៖
«ការបំផុសបរិច្ចាគឈាមមនុស្សធម៌ពីបណ្ដាអ្នកស្ម័គ្រចិត្តដ៏ថ្លៃថ្លាណាស់ ជាពិសេស បន្ទាប់ពីបុណ្យចូលឆ្នាំថ្មៃប្រពៃណី ប្រភពឈាមខ្វះខាតណាស់។ ដោយហេតុនេះ បណ្ដាសកម្មភាពបរិច្ចាគឈាមដូច្នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះអ្នកជំងឺ៕»