ពិធីបើក ASIAD 2018

(VOVWORLD) -មហោស្រពកីឡាទ្វីបអាស៊ី (ASIAD) ត្រូវបានបើកនាយប់ថ្ងៃទី ១៨ សីហា នៅពហុកីឡាដ្ឋាន Gelora Bung Karno ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។ 
ពិធីបើក ASIAD 2018 - ảnh 1ប៉ូលីសត្រៀមខ្លួនជាស្រេចដើម្បីការពារASIAD។ រូបថត: AP 

គណៈចាត់តាំងបានរៀបចំវេទិការដោយទ្រង់ទ្រាយធំ ដើម្បីពិពណ៌នាអំពីផ្នែកមួយនៃវប្បធម៌នៃប្រទេស រាប់ហ្មឺនកោះនេះ។ ពិធីបើកនឹងចាប់ផ្ដើមនាវេលាម៉ោង ១៩ (ថ្ងៃទី ១៨ សីហា) ហើយអូសបន្ថាយក្នុងរយៈពេល ៣ ម៉ោង ដោយមានការចូលរួមរបស់នាដក នាដកាចំនួន ៤០០០នាក់ តារាចម្រៀងចំនួន ១៨ នាក់ និងតន្ត្រីករ ឥណ្ឌូនេស៊ីរាប់រយនាក់។

មហោស្រពកីឡាធំបំផុតទ្វីបអាស៊ីនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ សីហា ដល់ថ្ងៃទី ២ កញ្ញា ដោយមានការចួលរួមរបស់កីឡាករចំនួន ១១០០០ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ នៅទ្វីបអាស៊ី។ កីឡាករ កីឡាការិនីនឹងចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមកីឡាករវៀតណាមចំនួន ៣៥២ នាក់ ចូលរួម ASIAD 2018 ដោយមានគោលដៅដណ្ដើមឲ្យបានមេដាយមាសចំនួន ពី ៣ ដល់ ៥ គ្រឿង។ នៅក្នុងពិធីបើកនេះ កីឡាករ  Vu Thanh An នឹងកាន់ទង់ជាតិឲ្យក្រុមកីឡាករវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ