ពិធីបើក Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ​២០១៩

(VOVWORLD) - “Festival ផ្កា ឆ្នាំនេះ មានលក្ខណៈថ្មីជាច្រើន ពោលគឺមានទីតាំងរៀបចំថ្មី វិធីសាស្រ្តរៀបចំថ្មី និងមានខ្លឹមសារថ្មីជាច្រើន ជូនភ្ញៀវទេសចរដូចជា៖ ពិព័រណ៍ផ្កាអន្តរជាតិដោយមានការចូលរួមពីសហគ្រាសមកពីជប៉ុន និងកូរ៉េខាងត្បូង។
ពិធីបើក Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ​២០១៩ - ảnh 1  Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ២០ ខែធ្នូ បានប្រព្រឹត្តិទៅពិធីបើក Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩។ នេះគឺជាពិធីបើកឆាកសម្រាប់ Festival ផ្កា Da Lat ដែលនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ។ ដោយប្រធានបទ Da Lat និងផ្កា។

លោក Ton Thien San ប្រធានគណកម្មាធិការប្រជាជនទីក្រុង Da Lat បានឲ្យដឹងថា៖ “Festival ផ្កា ឆ្នាំនេះ មានលក្ខណៈថ្មីជាច្រើន ពោលគឺមានទីតាំងរៀបចំថ្មី វិធីសាស្រ្តរៀបចំថ្មី និងមានខ្លឹមសារថ្មីជាច្រើន ជូនភ្ញៀវទេសចរដូចជា៖ ពិព័រណ៍ផ្កាអន្តរជាតិដោយមានការចូលរួមពីសហគ្រាសមកពីជប៉ុន និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ គឺមានមហោស្រពវប្បធម៌កូរ៉េខាងត្បូងនៅ Da Lat និងកម្មវិធីមួយចំនួនទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ