ពិធីបើក Sea Games 30

(VOVWORLD) -ក្រុមកីឡាចំនួន ១១ ក្រុមនៅតំបន់បានឆ្ពោះទៅកាន់វេទិកា។ ជាពិសេស ក្នុងការដើរដង្ហែរក្បូននោះ មានការចូលរួមរបស់នារីស្រស់ស្អាតរបស់ ហ្វីលីពីនចំនួន ១១ នាក់ ដែលជាជើងឯកក្នុងការប្រកួតសម្រស់នៅលើពិភពលោក។
ពិធីបើក Sea Games 30 - ảnh 1 ពិធីបើក Sea Games 30

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (Sea Games) ឆ្នាំ ២០១៩បានបើកនាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅពហុកីឡាដ្ឋានហ្វីលីពីន Arena ដោយមានការចូលរួមរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ព្រះមហាក្សត្រ ប្រ៊ុយណេ ព្រះនាម Hassanal Bolkiah និងមន្ត្រីកីឡាអន្តរជាតិ រួមទាំងទស្សនិកជនជាង ៥ ម៉ឺននាក់។

ក្រុមកីឡាចំនួន ១១ ក្រុមនៅតំបន់បានឆ្ពោះទៅកាន់វេទិកា។ ជាពិសេស ក្នុងការដើរដង្ហែរក្បូននោះ មានការចូលរួមរបស់នារីស្រស់ស្អាតរបស់ ហ្វីលីពីនចំនួន ១១ នាក់ ដែលជាជើងឯកក្នុងការប្រកួតសម្រស់នៅលើពិភពលោក។

ចូលរួម Sea Games 30 លើកនេះ ក្រុមវៀតណាមមានសមាជិកចំនួន ៨៥៦ នាក់ ដែលក្នុងនោះមានកីឡាករចំនួន ៦០០ នាក់ ចូលរួមប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមវៀតណាមបានដាក់ចេញគោលដៅទទួលមេដាយមាសចំនួន ៦៥ គ្រឿងឡើងទៅ ឲ្យបានជាប់ចំណាត់ថ្នាក់លេខ ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ