ពិធី​បើក​ World Cup ២០២២

(VOVWORLD) - នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ពិធីបើកការប្រកួតបាល់ទាត់ជើងឯកពិភពលោក World Cup ២០២២ បានប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល ២០ នាទីនៅកីឡាដ្ឋាន Al Bayt នៅទីក្រុង Al Khor ដែលមានទំហំ ៦០.០០០ កៅអី។ ប្រទេសម្ចាស់ផ្ទះកាតាបាននាំមកនូវពិធីបើកដ៏អស្ចារ្យ និងបិទបញ្ចប់ដោយការបាញ់កាំជ្រួចពិសេស។
ពិធី​បើក​ World Cup ២០២២ - ảnh 1ពិធីបើក World Cup ២០២២ នៅកីឡាដ្ឋាន Al Bayt នៅទីក្រុង Al Khor ប្រទេសកាតា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ AFP/ TTXVN)

ពិធីបើកបានចាប់ផ្តើមជាមួយខ្សែវីដេអូ អំពីសត្វត្រីដែលហែលទឹកទៅកាន់កីឡាដ្ឋាន Al Bayt ។ រូបភាពដំបូដែលលេចឡើងនៅក្នុងទីលានគឺសត្វអូដ្ឋដែលជានិមិត្តរូបនៃតំបន់មជ្ឈឹមបូព៌ា។ មនុស្សដំបូងដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើក គឺតារាភាពយន្តអាមេរិក អាយុ៨៥ឆ្នាំ ដែលធ្លាប់ទទួលបានពានរង្វាន់ Oscar - លោក Morgan Freeman។ លោក Freeman បាននិយាយអំពីសិទ្ធិស្មើគ្នារវាងមនុស្ស ហើយបានចាត់ទុកថា “ក្តីសង្ឃឹម ការគោរព និងភាពរីករាយ សុទ្ធតែមានចំណុចរួមគ្នា”។ ពិធីបើកបន្តជាមួយការសម្តែងរបស់សិល្បករប្រទេសម្ចាស់ផ្ទះកាតារាប់រយនាក់។

បន្ទាប់មក ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani ក្នុងនាមប្រទេសម្ចាស់ផ្ទះបានផ្ញើការសួរសុខទុក្ខដល់ក្រុមបាល់ទាត់ចំនួន ៣២ ដែលចូលរួម World Cup ឆ្នាំ ២០២២។

បទចម្រៀងផ្លូវការរបស់ World Cup ២០២២ មានឈ្មោះថា Hayya, Hayya, Better Together ត្រូវបានតារាចម្រៀង Trinidad Cardona (អាមេរិក), Davido (នីហ្សេរីយ៉ា) និង Aisha (កាតា) សម្តែងជាផ្លូវការ សម្រាប់ទិវាបុណ្យបាល់ទាត់ពិភពលោក រួមជាមួយការបាញ់កាំជ្រួចដ៏ចម្រុះពណ៌នៅលើកីឡាដ្ឋាន Al Bayt។

ភ្លាមៗបន្ទាប់ពីពិធីបើក បានប្រព្រឹត្តិទៅការប្រកួតដំបូងនៃ World Cup ២០២២ រវាងក្រុមម្ចាស់ផ្ទះកាតា និងក្រុមជម្រើសជាតិអេក្វាឌ័រ ក្នុងក្របខ័ណ្ឌនៃពូល A។ ជាលទ្ធផល ក្រុមបាល់ទាត់អេក្វាឌ័រ បំបាក់ម្ចាស់ផ្ទះកាតា ២-០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ