ពិធីបើក “ភូមិអាស៊ាន - ទីក្រុងហូជីមិញ ២០១៧”

(VOVWORLD) -នាយប់ថ្ងៃទី ២១ កញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រារព្ធឡើង “ភូមិ អាស៊ាន - ទីក្រុងហូជីមិញ ២០១៧” ដោយប្រធានបទ “រួមដៃគ្នាផ្លាស់ប្ដូរថ្មី តភ្ជាប់សកលលោក”។
ពិធីបើក “ភូមិអាស៊ាន - ទីក្រុងហូជីមិញ ២០១៧” - ảnh 1ពិធីបើក “ភូមិអាស៊ាន - ទីក្រុងហូជីមិញ ២០១៧” 

នាយប់ថ្ងៃទី ២១ កញ្ញា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រារព្ធឡើង “ភូមិ អាស៊ាន - ទីក្រុងហូជីមិញ ២០១៧” ដោយប្រធានបទ “រួមដៃគ្នាផ្លាស់ប្ដូរថ្មី តភ្ជាប់សកលលោក”  សំដៅលើកតម្កើងតម្លៃសសរទ្រូងវប្បធម៌ សេដ្ឋកិច្ច នៃសហគមន៍អាស៊ានក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន (១៩៦៧ - ២០១៧) លើកទី ២២ ទិវាវៀតណាមចូលរួមអាស៊ាន (១៩៩៥ - ២០១៧)។ “ភូមិ អាស៊ាន - ទីក្រុងហូជីមិញ ២០១៧” ប្រព្រឹត្តិទៅក្នុងរយៈពេល ៤ ថ្ងៃ ដោយមានកម្មវិធីឧទ្ទេសនាមស្ដីពីប្រទេសជាតិ មនុស្ស វប្បធម៌ប្រពៃណីនៃបណ្ដាប្រទេសអាស៊ាន សកម្មភាពឧទ្ទេសនាមផលិតផលសហគ្រាស។ ភ្ញៀវចូលរួម“ភូមិ អាស៊ាន - ទីក្រុងហូជីមិញ ២០១៧” មានឱកាស បរិភោគម្ហូបអាហារដ៏សម្បូរបែបនៃបណ្ដាប្រទេសអាស៊ាន និងចូលរួមដោយផ្ទាល់ល្បែងកម្សាន្តប្រជាប្រិយនានា។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ សិប្បករមួយរូប លោក Tue Nghiem បានឲ្យដឹងថា៖

 “បរិយាកាសសប្បាយរីករាយណាស់។ នៅទីនេះ យើងអាចសម្ដែងសិល្បៈនៃដំបូលវៀតណាម ជាមួយបណ្ដាដំបូលប្រទេសអាស៊ានដើម្បីបម្រើជូនមិត្តភក្តិនៅទីក្រុងហូជីមិញ ក៏ដូចជាមិត្តភក្តិនៅជុំវិញពិភពលោកមកទស្សនានៅទីនេះ"។

ជាលើកដំបូងហើយ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ព្រឹត្តិការណ៍នេះ គ្រោងនឹងទាក់ទាញបានការចូលរួមរបស់ប្រជាពលរដ្ឋទីក្រុង និងបណ្ដាប្រទេសអាស៊ានប្រមាណ ៥០០ ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ