ពិធីបើក” សប្តាហ៍ពាណិជ្ជសញ្ញាជាតិ ២០២១”
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃ“ សប្តាហ៍ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២១”ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមេសា នឹងប្រព្រឹត្តិទៅបណ្ដាសកម្មភាពផ្សព្វផ្សាយមហាជន នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។
ពិធីបើក“ សប្តាហ៍ពាណិជ្ជសញ្ញាជាតិ ២០២១” (រូបថត៖ TTXVN) |
“សប្តាហ៍ពាណិជ្ជសញ្ញាជាតិ ២០២១”បានបើកនៅថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះ មានគោល បំណងពង្រឹងការយល់ដឹងអំពីពាណិជ្ជសញ្ញាជាតិ និងផ្សព្វ ផ្សាយផលិតផលទទួលបានពាណិជ្ជកម្មជាតិ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់ រហូតដល់សហគមន៍សង្គមនៅក្នុង និងក្រៅប្រទេស។
ក្នុងក្របខ័ណ្ឌនៃ“ សប្តាហ៍ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២១”ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមេសា នឹងប្រព្រឹត្តិទៅបណ្ដាសកម្មភាពផ្សព្វផ្សាយមហាជន នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។ តាមរយៈកម្មវិធី និងសកម្មភាពជាក់ស្ដែងនោះ “ សប្តាហ៍ពាណិជ្ជសញ្ញាជាតិ ២០២១” នឹងរួមចំណែកកសាងរូបភាពប្រទេសវៀតណាម ដែលជាប្រទេសមានកិត្យានុភាពអំពីទំនិញ និងសេវាកម្ម ដែលមានគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍពាណិជ្ជសញ្ញា ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិផងដែរ៕