ពិធីបើក “សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពភោជនាហារតំបន់ភាគខាងត្បូង”
(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Tra Vinh គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានរៀបចំពិធីបើក “សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពភោជនាហារតំបន់ភាគខាងត្បូង ដោយផ្សារភ្ជាប់នឹងពិធីបុណ្យ អកអំបុក នៅខេត្ត Tra Vinh ឆ្នាំ ២០២៣”។
នេះជាព្រឹត្តិការណ៍មួយ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ក្នុងស្រុក ហើយទន្ទឹមនឹងនោះ ពង្រីកនិងថែរក្សាតម្លៃវប្បធម៌ខ្មែរ។
កម្មវិធីសិល្បៈក្នុងរាត្រីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍ - ពិធីបុណ្យម្ហូបអាហារភាគខាងត្បូង។ រូបថត៖ vov |
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពដ៏សម្បូរបែប និងលេចធ្លោជាច្រើនត្រូវបានរៀបចំឡើង ដូចជា៖ ការតាំងពិព័រណ៍នំប្រជាប្រិយ និងម្ហូបអាហារភាគខាងត្បូង; ពិព័រណ៍ជំរុញពាណិជ្ជកម្ម ផលិតផលឧស្សាហកម្មនៅជនបទនិងផលិតផលក្នុងស្រុក(OCOP); បើកសម្ពោធគោលដៅទេសចរណ៍កសិកម្មថ្មី; ការប្រឡងបង្ហាញឈុតម៉ូដប្រពៃណីខ្មែរ; ការបង្ហាញផលិតផលពិសេសរបស់ជនជាតិខ្មែរ; រៀបចំការប្រណាំងទូក ង ល្បែងប្រជាប្រិយ និងរាត្រីពិធីបុណ្យអ៊ុំទូក។
សប្តាហ៍វប្បធម៌ ទេសចរណ៍ - ពិធីបុណ្យម្ហូបអាហារភាគខាងត្បូងដែលភ្ជាប់ជាមួយពិធីបុណ្យ អកអំបុក នៅខេត្តត្រាវិញ ឆ្នាំនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា៕