ពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលវៀតណាមជាមួយតំបន់មូលដ្ឋាននានា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយអាជ្ញាធរមូលដ្ឋាននានានៅតាមតំបន់ទាំង ៦៣ នៅទូទាំងប្រទេសដើម្បីបូកសរុបការងារឆ្នាំ ២០២០ និងត្រួតពិនិត្យមើលឡើងវិញនូវដំណើរការអនុវត្ត      រយៈពេល ៥ ឆ្នាំកន្លងមក រួមទាំងដាក់ចេញភារកិច្ចនិងដំណោះស្រាយសំខាន់ៗដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៅឆ្នាំ ២០២១ ក៏ដូចជានៅឆ្នាំបន្តទៀតផងដែរ។
ពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលវៀតណាមជាមួយតំបន់មូលដ្ឋាននានា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថាក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សេដ្ឋកិច្ចបានបន្តមានកំណើន ខ្ពស់ ប្រជាជនទាំងអស់ទទួលបានសមិទ្ធិផលពីការអភិវឌ្ឍ ហើយព្រំដែននិងអធិបតេយ្យភាពទឹកដីត្រូវបានរក្សាខ្ជាប់ ជំនឿទុកចិត្តត្រូវបានពង្រឹង ព្រមទាំងទទួលបានគាំទ្រនិងមោទនភាពយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិអន្តរជាតិនៅទ្វីបទាំង៥ លើពិភពលោកផងដែរ។ជាពិសេសវៀតណាមបានទទួលជោគជ័យក្នុងតួនាទីដ៏សែនសំខាន់ៗជាច្រើននៅវេទិកាអន្តរជាតិនិងក្នុងតំបន់ ក៏ដូចជាក្នុងអង្គការនានាផងដែរ ជាក់ស្តែងវៀត  ណាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០១៧ ប្រធានអាស៊ាន ឆ្នាំ២០២០ , AIPA41 និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាដើម។រហូតមកទល់ពេលនេះ អាចបញ្ជាក់បានថា វៀតណាមបានសំរេចនូវ“ គោលដៅពីរទន្ទឹមគ្នា” ពោលគឺទាំងបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ផង និងរក្សាកំណើនសេដ្ឋកិច្ចផង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

«សេចល្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋសភាក៏បានកំណត់គោលដៅកំណើន GDP ប្រមាណ ៦% ក្នុងឆ្នាំ ២០២១ អតិផរណាប្រមាណ ៤% និងគោលដៅផ្នែកសេដ្ឋកិច្ច-សង្គមមានចំនួន ១០ ផ្សេងៗទៀតផងដែរ។ សន្ទស្សន៍ទាំងនេះត្រូវបានកសាងឡើងដោយផ្អែកលើការគណនានិងធ្វើឲ្យតុល្យភាពនូវធនធាននានាដែលផ្សាភ្ជាប់នឹងបរិបទនៃការព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនិងពិភពលោក។ រដ្ឋាភិបាលបានកំណត់គោលដៅខិតខំប្រឹងប្រែងត្រូវធ្វើប្រតិបត្តិការផលិតផលក្នុងស្រុកសរុប ២០២១ សម្រេចឱ្យបានយ៉ាងតិច ០,៥ %ពោលគឺកើនឡើងដល់ ៦.៥% ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ថែមទៀតដើម្បីសម្រេចបាននូវគោលដៅផ្នែកសេដ្ឋកិច្ចនិងសង្គមដទៃទៀតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ