ពិធី​បើកកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី G7 ស្តីពីកិច្ច​ការពារអាកាសធាតុ ថាមពល និងបរិស្ថាន

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៦-២៧ ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) ស្តីពីអាកាសធាតុ ថាមពល និងបរិស្ថាន បានជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ដើម្បីពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ការបំពុលបរិស្ថាន និងការពារជីវចម្រុះ។
ពិធី​បើកកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី G7 ស្តីពីកិច្ច​ការពារអាកាសធាតុ ថាមពល និងបរិស្ថាន - ảnh 1បណ្តារដ្ឋមន្ត្រីនឹងពិភាក្សាអំពីបញ្ហាការពារអាកាសធាតុ ថាមពល និងបរិស្ថាន។ (រូបថត៖ AFP/TTXVN)

នៅក្នុងវិស័យការពារអាកាសធាតុនិងថាមពល បណ្តារដ្ឋមន្ត្រីនឹងពិភាក្សាអំពីប្រធានបទជាច្រើនដូចជា សកម្មភាពរួមរបស់ G7 ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងសន្ធិសញ្ញាអាកាសធាតុទីក្រុង Glasgow ហិរញ្ញវត្ថុអាកាសធាតុ របៀបពន្លឿនឲ្យបានឆាប់រហ័សការផ្លាស់ប្តូរថាមពលនិងពង្រីកថាមពលកកើតឡើងវិញ កំចាត់ឧស្ម័នកាបូន(decarbonization) ចេញពីវិស័យអគ្គិសនី ដឹកជញ្ជូន ឧស្សាហកម្មនិងសំណង់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅខាងក្រៅ G7 ជាដើម។

នៅក្នុងវិស័យការពារបរិស្ថាន ប្រធានបទនៃកិច្ចពិភាក្សារួមមានក្របខ័ណ្ឌសកលថ្មីសម្រាប់កិច្ចការពារជីវចម្រុះ និងជីវចម្រុះសមុទ្រ (BBNJ) និងការអភិរក្សធនធានសត្វនៅសមុទ្រអង់តាក់ទិក ការបង្កើតតំបន់ការពារធនធានសត្វសមុទ្រថែមទៀត និងស្តង់ដារបរិស្ថានក្នុង ការធ្វើអាជីវកម្មនៅបាតសមុទ្រ កិច្ចព្រមព្រៀងជាសកលស្តីពីកាកសំណល់ប្លាស្ទិក កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសារធាតុគីមីនៅក្នុងប្រទេស G7 និងខ្លឹមសារមួយចំនួនផ្សេងទៀត។

តាមការគ្រោងទុក បន្ទាប់ពីកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីបញ្ហាការពារអាកាសធាតុ ថាមពល និងបរិស្ថាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ