ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - អាមេរិកលើកដំបូង
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - អាមេរិកលើកដំបូង បានប្រកាសជាផ្លូវអំពីការដំឡើងកិច្ចសហប្រតិបត្តិការដល់ទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក (MUSP) ដោយផ្អែកលើមូលដ្ឋាននៃភាពជោគជ័យនៃយន្តការផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៩ ដោយ «ចាក់គ្រឹះ» សម្រាប់ការពង្រីកសក្ដានុពលភាពនៃទំនាក់ទំនងភាពជាដៃគូ។
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN) |
នាថ្ងៃទី ១១ ខែកញ្ញា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - អាមេរិកលើកដំបូងត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun (ជំនួសមុខឲ្យរដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Mike Pompeo) ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ាថៃ និងអគ្គលេខាធិការអាស៊ានផងដែរ។
កិច្ចប្រជុំនេះ បានប្រកាសជាផ្លូវអំពីការដំឡើងកិច្ចសហប្រតិបត្តិការដល់ទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋ អាមេរិក (MUSP) ដោយផ្អែកលើមូលដ្ឋាននៃភាពជោគជ័យនៃយន្តការផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោម (LMI) ដែលត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៩ ដោយ «ចាក់គ្រឹះ» សម្រាប់ការពង្រីកសក្ដានុពលភាពនៃទំនាក់ទំនងភាពជាដៃគូ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាពនិងវិបុលភាពក្នុងតំបន់ក្នុងដំណាក់កាលថ្មី។ កិច្ចប្រជុំក៏បានឯកភាពគ្នាពង្រឹងការគាំទ្រ និងសម្របសម្រួលជាមួយអាស៊ាន ក៏ដូចជាក្របខ័ណ្ឌនានាក្នុងកិច្ចសហប្រតិបត្តិការមេគង្គដែលមានស្រាប់ផងដែរ៕