ពិធី​បើ​ក​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G-២០ នៅទីក្រុងញូវដេលី របស់​ឥណ្ឌា

(VOVWORLD) - នាថ្ងៃទី ១ ខែមីនា នៅទីក្រុង New Deli ប្រទេសឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G-២០) ត្រូវបានបើកជាផ្លូវការ។
ពិធី​បើ​ក​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G-២០ នៅទីក្រុងញូវដេលី របស់​ឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថ្លែងមតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G២០ កាលពីសប្តាហ៍មុន។ (រូបថត៖ VOV)

ដោយប្រព្រឹត្តិទៅក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០ នឹងមានសកម្មភាពពិភាក្សា និងកិច្ចសន្ទនាជុំវិញប្រធានបទដូចជា៖ ពហុភាគីនិយម និងភាពចាំបាច់ត្រូវធ្វើកំណែទម្រង់ សន្តិសុខស្បៀងអាហារនិងថាមពល និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រយុទ្ធប្រឆាំងភេរវកម្មនិងការគំរាមកំហែងថ្មីដែលកំពុងលេចឡើង ការស្វែងរកនិងបណ្តុះបណ្តាលទេពកោសល្យ ផ្តល់ជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ។ លើសពីនេះទៅទៀត មានកិច្ចប្រជុំទ្វេភាគីជាច្រើនត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទនេះផងដែរ។

បញ្ហាប្រឈមនៅក្នុងឆ្នាំប្រធាន G២០ របស់ឥណ្ឌាឆ្នាំ ២០២៣ គឺដើម្បីធានាបាននូវការឯកភាពគ្នារវាងសមាជិក ក្នុងបរិបទនៃការបែងចែកប៉ូលយ៉ាងជ្រាលជ្រៅរវាងសហភាពអឺរ៉ុប (EU) និងក្រុមប្រទេសឧស្សាហកម្មជឿនលឿន (G៧) ជាមួយភាគិម្ខាងទៀតគឺរុស្ស៊ី ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ