ពិធីបើកកិច្ចប្រជុំអគ្គនាយកគយលើកទី ១៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុបនៅវៀតណាម

(VOVWORLD) -  កិច្ចប្រជុំអគ្គនាយកគយ ASEM ១៣  ជាព្រឹត្តិការណ៍ស្ថិតក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី ៩ ខែតុលានៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀត ណាម)។

កិច្ចប្រជុំនេះមានទ្រង់ទ្រាយធំ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ៥៣ ដែលជា អគ្គនាយកឬឧត្តមស្នងការនៃទីភ្នាក់ងារគយរបស់ប្រទេសសមាជិក ASEM, អគ្គលេ ខាធិការអង្គការគយពិភពលោក, សហភាពអឺរ៉ុបនិងតំណាងស្ថានទូតនៃប្រទេសជាសមាជិក ASEM ប្រចាំនៅវៀតណាម។ វេទិកា ASEM ផ្តោតការពិភាក្សាលើសសរស្តម្ភសំខាន់ៗចំនួន ៣ រួមមាន៖ នយោបាយ សន្តិសុខ-សេដ្ឋកិច្ច វប្បធម៌ សង្គមនិងកិច្ចសហប្រតិបត្តិការគយ ដែលមានអាទិភាពចម្បងជាការបំពេញបន្ថែមនិងបង្កើនការអនុវត្តប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ក្នុងស្មារតីលើកកម្ពស់និងបង្កើនទំនាក់ទំនងកិច្ចការបរទេសពហុភាគីនោះ ការដែលអង្គភាពនៃនាយកដ្ឋានគយវៀតណាម ធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំសន្និសីទអគ្គនាយក គយ ASEM បានអះអាងនូវគំនិតផ្តួចផ្តើមក្នុងការរួមចំណែកដល់ការតំរង់ទិសនៃសកម្មភាពសហប្រតិបត្តិការគយអាស៊ី-អឺរ៉ុប។ ដោយហេតុនេះ រួមចំណែកក្នុងការបង្កើតការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យគយក្នុងបរិបទបដិវត្តឧស្សាហកម្មទី ៤ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ