ពិធីបើកកម្មវិធី “ទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi” ឆ្នាំ ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ១៦ កញ្ញា នៅស្រុក Hoang Su Phi ខេត្ត Ha Giang ពិធីទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងពិធីបើកកម្មវិធីទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំស្រុក Hoang Su Phi ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅជាផ្លូវការ។
ពិធីបើកកម្មវិធី “ទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi” ឆ្នាំ ២០២២ - ảnh 1ពិធីទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងពិធីបើកកម្មវិធីទេសចរណ៍តាមរយៈតំបន់បេតិកភណ្ឌវាលស្រែជម្រាលភ្នំស្រុក Hoang Su Phi ឆ្នាំ ២០២២ (រូបថត៖ baohagiang.vn)

តំណាងនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានប្រគល់វិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិ ពិធីសែន Ban Vuong របស់ជនជាតិ Dao នៅឃុំ Ho Thau និងពិធីបួងសួងសុំរដូវអំណោយផលរបស់ជនជាតិ Co Lao នៅឃុំ Tung San។ អញ្ជើញថ្លែងមតិក្នុងកម្មវិធីបើកសប្តាហ៍បេតិកភណ្ឌវាលស្រែជម្រាលភ្នំ Hoang Su Phi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Nguyen Van Son បានឲ្យដឹងថា៖

“ទន្ទឹមនឹងមោទនភាពគឺជាទំនួលខុសត្រូវរបស់យើងម្នាក់ៗក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។ ខ្ញុំស្នើឲ្យផ្នែកវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនស្រុក Hoang Su Phi ស្រុក ទីក្រុងនានា យកចិត្តទុកដាក់លើការកសាងកម្មវិធីផ្សព្វផ្សាយ និងឃោសនាយ៉ាងស៊ីជម្រៅអំពីតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ លើកទឹកចិត្តដល់អ្នកស្រុកចូលរួមយ៉ាងសកម្មក្នុងការរីកសាយភាយនិងអនុវត្តន៍ពិធីប្រពៃណីនៅសហគមន៍ ហើយតាមនោះ ពង្រីក កសាងផលិតផល សេវាកម្មទេសចរណ៍ វប្បធម៌គួរឲ្យទាក់ទាញ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

កម្មវិធីនេះបានប្រព្រឹត្តិទៅដលដំណាច់ខែកញ្ញាឆ្នាំ ២០២២ ជាមួយសកម្មភាពគួរឲ្យទាក់ទាញជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ