ពិធីបើកការជួ្របប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនលើកទី ១៣


ពិធីបើកការជួ្របប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនលើកទី ១៣  - ảnh 1
ពិធីបើកការជួ្របប្រាស្រ័យវប្បធម៌ Hoi An - ជប៉ុនលើកទី ១៣ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ២៩ សីហា នៅវិថីបុរាណ Hoi An ខេត្ត Quang Nam
 ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងពិធីបើក “ការជួបប្រាស្រ័យវប្បធម៌
Hoi An - ជប៉ុនលើកទី ១៣ ឆ្នាំ ២០១៥​”។ ព្រឹត្តិការណ៍នេះរួមមានសកម្មភាព
វប្បធម៌ ប្រពៃណីរបស់ជប៉ុននិងវៀតណាម​ដូចជា៖ របាំ Yasakoi ការសម្តែង
សិល្បៈកាត់ ក្រដាស់ Kirigami កាប្រឡងថ្វីដៃមុខរបរឈើវិចិត្តសិល្បៈ Hoi An
ជាដើម។ ថ្លែង មតិនៅពិធីនេះ អគ្គទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅវៀតណាម
 លោក Yanagi Jun បានឲ្យដឹងថា៖

        “ទីក្រុង Hoi An មុននេះ ៤ រយឆ្នាំមានជនជប៉ុនចំនួន ១ ពាន់នាក់រស់នៅ។
 ដោយមានប្រវត្តិសាស្ត្រយូរអង្វែងនិងទំនាក់ទំនងមិត្តភាពដូច្នេះ ទីក្រុង Hoi An
 បានរៀបចំការជួបប្រាស្រ័យវប្បធម៌ចំនួន ១៣ លើក។ នេះគឺជាលើកទី ២
ហើយ ដែលខ្ញុំមកទស្សនានៅទីក្រុង Hoi An ។ ខ្ញុំឃើញថា៖ មានភ្ញៀវទេសចរណ៍
ជប៉ុនមកទស្សនានៅទីនេះជាច្រើនកុះករដោយសារមានអត្តសញ្ញាវប្បធម៌ជប៉ុន
 នៅទី នេះ។ យើងគប្បីរក្សារនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរនេះ៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ