ពិធីបើកការដ្ឋានគម្រោងសាងសង់រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Lego ដាណឺម៉ាក
(VOVWORLD) - រោងចក្រមានទំហំ ៤៤ ហិកតានៅមណ្ឌលឧស្សាហកម្ម VSIP III ជាមួយនឹងទុនវិនិយោគសរុបគឺ ១,៣ ពាន់លានដុល្លារអាមេរិក។ នេះគឺជារោងចក្រទី ៦ នៅលើពិភពលោក និងទី ២ នៅអាស៊ីរបស់សម្ព័ន្ធក្រុមហ៊ុន LEGO។
ពិធីបើកការដ្ឋានគម្រោងសាងសង់រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Lego ដាណឺម៉ាក។ រូបថត៖ VGP/Hai Minh |
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh និងតំណាងក្រសួង ស្ថាប័នមជ្ឈឹមបានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងសាងសង់រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Lego (ដាណឺម៉ាក់) នៅមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី III (VSIP III) នៅខេត្ត Binh Duong។ ព្រះរាជទាយាទដាណឺម៉ាក Frederik André Henrik Christian និងតំណាងស្ថានកុងស៊ុលដាណឺម៉ាកប្រចាំនៅវៀតណាមក៏បានចូលរួមពិធីនេះផងដែរ។
រោងចក្រមានទំហំ ៤៤ ហិកតានៅមណ្ឌលឧស្សាហកម្ម VSIP III ជាមួយនឹងទុនវិនិយោគសរុបគឺ ១,៣ ពាន់លានដុល្លារអាមេរិក។ នេះគឺជារោងចក្រទី ៦ នៅលើពិភពលោក និងទី ២ នៅអាស៊ីរបស់សម្ព័ន្ធក្រុមហ៊ុន LEGO។ នៅវៀតណាម នេះគឺជាគម្រោងវិនិយោគដ៏ធំបំផុតរបស់វិនិយោគិនដាណឺម៉ាក។ តាមផែនការ គម្រោងនេះរបស់សម្ព័ន្ធក្រុមហ៊ុន LEGO នឹងបើកដំណើរការក្នុងឆ្នាំ ២០២៤ ហើយនឹងបង្កើតការងារធ្វើជូនពលករប្រមាណ ៤ ០០០ នាក់។
អញ្ជើញថ្លែងក្នុងពិធីនេះ តំណាងសម្ព័ន្ធក្រុមហ៊ុន LEGO បានឲ្យដឹងថា នេះគឺជារោងចក្រដើមដំបូងរបស់សម្ព័ន្ធក្រុមហ៊ុន LEGO ដែលត្រូវបានអភិវឌ្ឍន៍តាមទិសដៅបៃតង ប្រកបដោយចីរភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន ជាមួយនឹងគោលដៅមិនបញ្ចេញឧស្ម័នកាបូន។ ជាពិសេសប្រភពថាមពលទាំងស្រុងដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់រោងចក្រគឺជាថាមពលកកើតឡើងវិញដែលផ្គត់ផ្គង់ពីប្រព័ន្ធបន្ទះសូឡា ដូច្នេះហើយនឹងជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជារួមចំណែកដល់យុទ្ធសាស្ត្រកំណើនបៃតងរបស់ខេត្ត Binh Duong និយាយដោយឡែក និងរបស់វៀតណាមនិយាយរួមផងដែរ៕