ពិធីបើកការដ្ឋានសាងសង់"កំពុងផែខ្នាតយក្ស" ដើមដំបូងនៃបណ្ដាញ Logistics ឆ្លាតវៃអាស៊ាន

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng បានវាយតម្លៃថា ទីផ្សារវៀតណាមគឺជាទីផ្សារគួរឲ្យទាក់ទាញចំពោះដៃគូសិង្ហបុរី។
ពិធីបើកការដ្ឋានសាងសង់ពិធីបើកការដ្ឋានសាងសង់"កំពុងផែខ្នាតយក្ស" ដើមដំបូងនៃបណ្ដាញ Logistics ឆ្លាតវៃអាស៊ាន (រូបថត៖ VNA)

កាលពីថ្ងៃទី ២៣ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc សម្ព័ន្ធក្រុមហ៊ុន T&T Group និង YCH (សម្ព័ន្ធក្រុមហ៊ុនឈានមុខគេលើពិភពលោកអំពី Logistics) បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌល Logistics ICD Vinh Phuc ជាផ្លូវការជាមួយនឹងទុនវិនិយោគសរុបជិត ៣ ៩០០ ពាន់លានដុង។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងតាមអនឡាញនៅទាំងវៀតណាម និងសិង្ហបុរី។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng បានវាយតម្លៃថា ទីផ្សារវៀតណាមគឺជាទីផ្សារគួរឲ្យទាក់ទាញចំពោះដៃគូសិង្ហបុរី។ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់កំពង់ផែខ្នាតយក្សនេះបានគូសសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនធំៗនៃប្រទេសទាំងពីរ ហើយជាគម្រោង ដែលមានថវិកាវិនិយោគច្រើនបំផុតរបស់សិង្ហបុរីនៅវៀតណាម។ គម្រោងនេះអាចទាញយកផលប្រយោជន៍របស់វៀតណាម ខណៈពេលដែលវៀតណាមកំពុងស្ដារឡើងវិញក្រោយពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ ជួយសម្រួលការអភិវឌ្ឍឧស្សាហកម្ម ៤.០ និងបណ្តុះបណ្តាលធនធានមនុស្សរបស់វៀតណាម។

តាមផែនការ គម្រោងនេះនឹងត្រូវបានដាក់ឱ្យដំណើរការដំណាក់កាលទី ១ ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២២ និងដាក់ឱ្យដំណាក់កាលទី ២ ចូលដំណើរការចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ