ពិធីបើកការដ្ឋានសាងសងខ្សែផ្លូវហាយវេទីក្រុងហូជីមិញ-Long Thanh-Dau Giay
|
ពិធីបើកការដ្ឋានសាងសងខ្សែផ្លូវហាយវេទីក្រុងហូជីមិញ- Long Thanh-Dau Giay បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២ មករា។ (Image: VOV) |
(VOVworld) – ពិធីបើកការដ្ឋានសាងសងខ្សែផ្លូវហាយវេទីក្រុងហូជីមិញ- Long Thanh-
Dau Giay បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២ មករា។ ការធ្វើអាជីវកម្មប្រវែង ២០ គីឡូម៉ែត្រ
ដំបូងនៃខ្សែផ្លូវហាយវេនេះគឺសំដៅដោះស្រាយតម្រូវការធ្វើដំណើរទៅមករបស់ប្រជា
ជនក្នុងរយៈពេលចុងឆ្នាំរួមចំណែកក្នុងការកាត់បន្ថយពេលវេលាទៅមកពីទីក្រុង
ហូជីមិញទៅតំបន់ផ្សេងៗជុំវិញនេះ។ ជាពិសេស ខ្សែផ្លួវហាយវេនេះនឹងជំរុញការ
ផ្លាស់ប្តូរពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងបណ្ដាតំបន់ជុំវិញបំរើឲ្យការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៅតំបន់ Nam Bo ខាងជើង ជាដើម។ អគ្គនាយកក្រុមហ៊ុនវិនិយោគ
និងអភិវឌ្ឍន៍ផ្លូវហាយវេវៀតណាមនិងជាប្រធាន វិនិយោកិនគំរោងការណ៍នេះ
លោក Mai Tuan Anh បានឲ្យដឹងថា៖
“ខ្សែផ្លូវនេះមានអត្ថន័យដ៏សែនសំខាន់។ ដោយហេតុនេះ ក្រសួងគមនាគមន៍
និងដឹកជញ្ជូនបានបញ្ជាណែនាំបណ្ដាអង្គភាពសម្រេចគំរោងការណ៍នេះតាម
កាលកំណត់ដើម្បីបំរើប្រជាជនក្នុងតំបន់។”
តាមគំរោង ខ្សែផ្លូវហាយវ័យនេះនឹងត្រូវបានសម្រេចទាំងស្រុងនាឆ្នាំ ២០១៥៕