ពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅទីក្រុងហូជីមិញ

ពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅទីក្រុងហូជីមិញ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសងនូវគម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅ ទីក្រុងហូជីមិញ

(VOVworld)-នាព្រឹកថ្ងៃទី២៦មិថុនានៅកំពុងផែ Lotus ខ័ណ្ឌទី៧ គណៈកម្មាធិការ
ទីក្រុងហូជីមិញបានរួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Trung Nam រៀបចំពិធី បើក
 ការដ្ឋានសាងសង់ គម្រោងការដោះស្រាយបញ្ហាទឹកលិចដោយជំនោរនៅទីក្រុងហូ
ជីមិញដោយបានពិនិត្យលើកត្តាបម្រែបម្រួលអាកាសធាតុ(ដំណាក់កាលទី១)។
គម្រោងការនេះមានទុនសរុបឡើងដល់១០ពាន់ពាន់លានដុង ដែលគ្រោងនឹងបញ្ចប់
 ក្រោយរយៈពេល៣៦ខែអនុវត្ត។ គោលដៅនៃគម្រោងការនេះគឺគ្រប់គ្រងលើការលិច
ទឹក ដោយជំនោរនិងម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ថ្លែងមតិក្នុងពិ
ធី នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖

“ចំពោះគម្រោងការទាក់ទិនទៅនឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្រិត
 ទឹកសមុទ្រនៅវៀតណាមនោះ គឺបញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យាដែលទាក់ទិនដល់ការ
សិក្សាស្រាវជ្រាវនិងគូប្លង់គឺដើរតួនាទីសំខាន់ណាស់។​ដោយហេតុនេះ​ខ្ញុំស្នើឲ្យថ្នាក់
ដឹកនាំទីក្រុងហូជ ជីមិញ រៀបចំនិងត្រួតពិនិត្យឲ្យបានម្មត់ចត់ ព្រមទាំងបច្ចុប្បន្នកម្ម
នូវព័ត៌មានចាំបាច់។​ម្យ៉ាងវិញទៀត បន្តអញ្ជើញអ្នកជំនាញការ អ្នកវិទ្យាសាស្ត្ររៀប
ចំផែនការសំខាន់ៗសម្រាប់អនុវត្តគម្រោងការឲ្យបានល្អ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ