ពិធីបើកការដ្ឋានសាងសង់ផ្ទះរក្សាអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាម

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ ធ្ងន់លើការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដើម្បីប្ដូរ យកការរស់រៀនឡើងវិញរបស់ប្រជាជាតិកម្ពុជា រួចផុតពីសោកនាដកម្មនៃរបប ប្រល័យពូជសាសន៍ប៉ុល ពត។

ពិធីបើកការដ្ឋានសាងសង់ផ្ទះរក្សាអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang (នៅកណ្ដាល) និងថ្នាក់ដឹកនាំយោធភូមិភាគទី៥ កង យោធពលខេមរភូមិន្ទនៅពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី១៣ ខែកក្កដា នៅខេត្តបាត់ដំបង កម្ពុជា យោធភូមិភាគទី៥ កង យោធពលខេមរភូមិន្ទ ក្រុមរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី (K៧៣) បានសម្របសម្រួលជាមួយក្រុមហ៊ុន Metfone និងធនាគារ MB សាខាកម្ពុជា ប្រារព្ធពិធីបើកការដ្ឋាន សាងសង់ផ្ទះរក្សាអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែល បានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ ធ្ងន់លើការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដើម្បីប្ដូរ យកការរស់រៀនឡើងវិញរបស់ប្រជាជាតិកម្ពុជា រួចផុតពីសោកនាដកម្មនៃរបប ប្រល័យពូជសាសន៍ប៉ុល ពត។ ការសាងសង់ផ្ទះគោរពវិញ្ញាណក្ខន្ធ និងរក្សាអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម មិនត្រឹមតែបង្ហាញពីស្មារតីតបស្នងសង គុណរបស់ថ្នាក់ដឹកនាំនិងកម្មាភិបាលនៃក្រុមហ៊ុន Metfone ធនាគារ MB សាខាកម្ពុជា និងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធ ជនពលី (២៧ កក្កដា) ខាងមុខនេះ ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជាក់ស្តែងក្នុង ឱកាសដែលវៀតណាម-កម្ពុជា ប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ