|
ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers (Image: Vietnam+) |
(VOVworld) – ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers
បានប្រព្រឹត្តទៅ នាថ្ងៃទី ៤ មិនា នៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ នេះគឺជាមណ្ឌលទេសចរណ៍ដំបូងដែលក្រុមហ៊ុន State Development របស់
រុស្ស៊ីវិនិយោគចូលមកវៀតណាម។ នាយកគ្រប់គ្រងមណ្ឌលទេសចរណ៍ Cam Ranh
Flowers លោក Sergey Makeev បានឲ្យដឹងថា៖
“ជនរុស្ស៊ីចូលចិត្តទៅទេសចរណ៍នៅវៀតណាម ជាពិសេសគឺទីក្រុង Nha Trang
នៅខេត្ត Khanh Hoa ដោយសារអាកាសធាតុនៅទីនេះល្អប្រសើរណាស់។ យើងខ្ញុំចាប់ផ្តើមដំណើរការកសាងមណ្ឌលទេសចរណ៍ទំនើបនៅទីនេះសម
ស្របនឹងតម្រូវការកំសាន្តរបស់បណ្ដាភ្ញៀវទេសចរណ៍បរទេសជាពិសេសគឺ
ភ្ញៀវទេសចរណ៍រុស្ស៊ី”។
មណ្ឌលទេសចរណ៍ Cam Ranh Flowers រួមមានសណ្ឋាគារផ្កាយ៥ ចំនួន ១ ខ្នង
លើផ្ទៃដី ១៥ ហិតា៕