ពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជា

(VOVWORLD) -មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជាគឺជាសំណង់វប្បធម៌ ដែលមានលក្ខណៈប្រវត្តិសាស្ត្រគំរូ ដោយបង្ហាញនូវសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការកសាង ការប្រយុទ្ធ និងរីកចំរើន នៃអង្គភាពកងទ័ពទាំងពីរ។
ពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជា - ảnh 1ឧត្តមសេនីយ៍ទោ Tran Quang Phuong ប្រគល់ទឹកប្រាក់ ៣ ពាន់លានដុងដើម្បីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍បញ្ជាការដ្ឋានរណសិរ្ស ៥៧៩ កម្ពុជា

នាព្រឹកថ្ងៃទី ៤ សីហា នៅខេត្ត ស្ទឹងត្រែង នៃព្ររាជាណាចក្រកម្ពុជា បញ្ជាកាដ្ឋានយោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម និង បញ្ជាកាដ្ឋានយោធភូមិភាគទី ១ នៃកងយោធភូមិខេមរភូមិន្ទ បានរៀបចំពិធីបើកការដ្ឋានសាងសង់មណ្ឌលអនុស្សាវរីយ៍ បញ្ជាការដ្ឋានរណសិរ្ស ៥៧៩។ នេះគឺជាសំណង់វប្បធម៌ ដែលមានលក្ខណៈប្រវត្តិសាស្ត្រគំរូ ដោយបង្ហាញនូវសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការកសាង ការប្រយុទ្ធ និងរីកចំរើន នៃអង្គភាពកងទ័ពទាំងពីរ។

 សំណង់នេះត្រូវបានសាងសង់លើផ្ទៃដីជិត 1.600 ម៉ែត្រការ៉េ។ នេះគឺជាសំណង់មួយដើម្បីរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះរបបប្រល័យពូជសាសន៍ខ្មែរក្រហម (7 មករា 1979 - 7 មករា 2019)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ