ពិធីបើកខែយុវជនឆ្នាំ ២០២៣ នៅខេត្ត Binh Thuan
(VOVWORLD) - ពិធីបើកខែយុវជនឆ្នាំ២០២៣ ដែលរៀបចំដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ កុម្ភៈ នៅស្រុក Ham Thuan Bac ខេត្ត Binh Thuan។
សកម្មភាពក្នុងពិធីបើក។ (រូបថត៖ កាសែត Binh Thuan) |
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលបានជ្រើសរើសប្រធានបទនៃខែយុវជនឆ្នាំនេះជា "យុវវ័យត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល"។ យោងតាមលោកស្រីប្រធានរដ្ឋស្តីទី ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចដ៏លំបាក ពោរពេញទៅដោយបញ្ហាប្រឈម ដែលទាមទារឲ្យមានការដឹកនាំពីមជ្ឈិមសម្ព័ន្ធយុវជន; ការប្តេជ្ញាចិត្តខ្ពស់ ស្មារតីស្វាហាប់ ច្នៃប្រឌិតរបស់អង្គការសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់; ការចូលរួមយ៉ាងសកម្ម និងត្រួសត្រាយផ្លូវរបស់យុវវ័យលើទូទាំងប្រទេស ដើម្បីបង្កើតចលនាយ៉ាងទូលំទូលាយ រួមចំណែកប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថល ដោយមានស្ថិរភាព និងវិបុលភាព ត្រួសត្រាយផ្លូវក្នុងការសាកពិសោធន៍បច្ចេកវិទ្យានិងគំរូថ្មីនៅឆ្នាំ២០៣០។
បន្ទាប់ពីពិធីបើក បណ្ដាតំណាងបានចូលរួមសកម្មភាពជាច្រើនដូចជា៖ សួរសុខទុក្ខ ជូនអំណោយដល់សិស្សានុសិស្ស កម្មករ កម្មការិនីវ័យក្មេង ដែលមានស្ថានភាពលំបាក វីរអ្នកម្តាយវៀតណាម; ប្រគល់សំណង់និងការងារដ៏មានអត្ថន័យរបស់យុវជន .... ក្នុងឱកាសនេះដែរ អង្គការសម្ព័ន្ធយុវជននានាលើទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយជ្រោមជ្រែងខែយុវជន។ ចំនួនគម្រោង ការងារ និងអាហារូបករណ៍សរុបទូទាំងប្រទេសដែលបានប្រកាសក្នុងពិធីបើកខែយុវជន មានតម្លៃចុះបញ្ជីជាង ១៨៦ ពាន់លានដុង (ជិត៨លានដុល្លារអាមេរិក)៕