ពិធីបើកជាផ្លូវការមហោស្រពកីឡាធំបំពុតនៅអាស៊ី-អាគ្នេយ៍ SEA Games លើកទី ២៩

(VOVWORLD) - នៅវេលាម៉ោង ១៩ ថ្ងៃទី ១៩ សីហា (តាមម៉ោងវៀតណាម) ពិធីបើកជាផ្លូវការមហោស្រពកីឡាអាស៊ី-អាគ្នេយ៍លើកទី ២៩ (SEA Games លើកទី ២៩ ) បានប្រារព្ធឡើងនៅពហុកីឡាដ្ឋាន Bukit Jalil នៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។ 
ពិធីបើកជាផ្លូវការមហោស្រពកីឡាធំបំពុតនៅអាស៊ី-អាគ្នេយ៍ SEA Games លើកទី ២៩  - ảnh 1 ពិធីបើកជាផ្លូវការមហោស្រពកីឡាធំបំពុតនៅអាស៊ី-អាគ្នេយ៍ SEA Games លើកទី ២៩ 

(VOVworld) – នៅវេលាម៉ោង ១៩ ថ្ងៃទី ១៩ សីហា (តាមម៉ោងវៀតណាម) ពិធីបើកជាផ្លូវការមហោស្រពកីឡាអាស៊ី-អាគ្នេយ៍លើកទី ២៩ (SEA Games លើកទី ២៩ ) បានប្រារព្ធឡើងនៅពហុកីឡាដ្ឋាន Bukit Jalil នៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។ នេះគឺជាលើកទី ៦ ហើយដែលម៉ាឡេស៊ីទទួលរៀបចំព្រឹត្តិការនេះ។ ពិធីបើក SEA Games  លើកទី ២៩ មានប្រធានបទ «រួមជាមួយគ្នាបញ្ចេញពន្លឺ» ប្រទេសម៉ាឡេស៊ីបានលៃទុកចំនួនប្រាក់ ១០៥ លានដុល្លាអាមេរិកដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះ កើន ៦ ដងបើប្រៀបនឹងចំនួនប្រាក់គ្រោងទុកក្នុងឆ្នាំ ២០១៣។ ទស្សនិកជនចំនួន ៨៤ ពាន់នាក់លើគ្រប់ទិសទីបានចូលរួមពិធីបើក SEA Games លើកទី ២៩ នៅម៉ាឡេស៊ី។ មហោស្រពកីឡានឹងបិទបញ្ចប់នាថ្ងៃទី ៣១ សីហា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យឯករាជ្យជាតិម៉ាឡេស៊ី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ