ពិធីបើកដំណើរការពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ីប៉ា-ស៊ីហ្វិក ឆ្នាំ ២០១៩

(VOVWORLD) -  ពិធីបើកដំណើរការពានរង្វាន់បច្ចេក វិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៩ (APICTA Awards 2019) បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅខេត្ត Quang Ninh។ នេះគឺជាពានរង្វាន់ ដែលត្រូវបានប្រា រព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវែនក្នុងចំណោមខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ១៦ នៃសហភាពបណ្តាអង្គការបច្ចេកទេសព័ត៌មាន តំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ពិធីបើកដំណើរការពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ីប៉ា-ស៊ីហ្វិក ឆ្នាំ ២០១៩ - ảnh 1ព្រឹត្តិការណ៍ APICTA Awards 2019 នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា 

ជាសមាជិកនៃសហភាពបណ្តាអង្គការបច្ចេកទេសព័ត៌មានតំបន់អាស៊ី - ប៉ាស៊ីហ្វិក (APICTA) ចាប់តាំងពីឆ្នាំ ២០១៦ មក នេះគឺជាលើកទី ១ ហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ APICTA លើកទី ១៩ ។ ព្រឹត្តិការណ៍នេះ ទាក់ទាញការចូលរួមរបស់ភ្ញៀវជិត ១.០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៦៥០ នាក់ មកពីអង្គការសមាជិក APICTA ចំនួន ១៦ និងភ្ញៀវក្នុងស្រុកជាង ៣០០ នាក់។

លោក Dang Huy Hau អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ដែលជាអង្គភាពសហការរៀបចំ បានសង្កត់ធ្ងន់ថា៖ APICTA ២០១៩ នឹងជាឱកាសសម្រាប់ខេត្ត Quang Ninh ក្នុងការទាក់ទងផ្ទាល់នូវសមិទ្ធិផលបច្ចេក វិទ្យាក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមចំណែកជម្រុញយ៉ាងខ្លាំងដល់ការអនុវត្តនិងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍសេដ្ឋកិច្ច ដោយឆ្ពោះទៅរកការកសាងរដ្ឋអំណាចឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ