ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិMong ទូទាំងប្រទេស លើកទី៣ ឆ្នាំ២០២១
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែធ្នូ នៅខេត្ត Lai Chau បានបើកទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេស លើកទី៣ ឆ្នាំ២០២១ ដែលជាពិធីបុណ្យនៃសាមគ្គីភាព ដោយបានទាក់ទាញសិប្បករ និងអត្តពលិកជនជាតិ Mong រាប់ពាន់នាក់ មកពីខេត្ត ក្នុងចំនួន១១នៅទូទាំងប្រទេស។
ការសម្តែងរបាំគែនរបស់ជនជាតិ Mong ខេត្ត Dien Bien នៅលំហវប្បធម៌។ (រូបថត៖ Quy Trung/ TTXVN) |
"Lai Chau-សេចក្តីស្នេហានៅលើផ្ទាំងពពក" គឺជាប្រធានបទនៃកម្មវិធីសិល្បៈនៅក្នុងពិធីបើកទិវាបុណ្យដែលបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រវត្តិសាស្ត្រ និងចង្វាក់នៃជីវភាពរស់នៅរបស់ជនជាតិ Mong នៅទូទាំងប្រទេស បំផុសមោទនភាពជាតិ របស់ជនជាតិ Mong និយាយដោយឡែក និងសហគមន៍ជនជាតិទាំង ៥៤ នៅវៀតណាមនិយាយរួម។ ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien បានសង្កត់ធ្ងន់ថា៖
ពិធីបុណ្យនេះ គឺជាឱកាសសម្រាប់ជនជាតិភាគតិចនិយាយរួម និងបងប្អូនជនជាតិ Mong និយាយដោយឡែក តាមរយៈបទចម្រៀង របាំ សំឡេងផ្លុំត្រែ និងសំឡេងខ្លុយ បង្ហាញពីសេចក្តីស្នេហាមាតុភូមិ ប្រទេសជាតិ ជំនឿទុកចិត្ត និងការដឹងគុណរបស់ពួកគេ ចំពោះ បក្ស រដ្ឋ និងលោកប្រធានហូជីមិញជាទីគោរពស្រលាញ់។ តាមនោះ លើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការថែរក្សា ការពារនិងពង្រីកវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ពង្រឹងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏បានប្រព្រឹត្តិទៅការតាំងពិព័រណ៍លំហវប្បធម៌ ម្ហូបអាហារជនជាតិ និងបង្ហាញឡើងវិញនូវពិធីបុណ្យប្រពៃណីរបស់ជនជាតិ Mong ផងដែរ៕