ពិធីបើកទិវាវប្បធម៌នៃបណ្តាជនជាតិភាគតិចខេត្ត Gia Lai
(VOVWORLD) - ទិវាបុណ្យនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ ភាគតិចនៅខេត្ត Gia Lai; អបអរសាទរទិវាវប្បធម៌នៃក្រុមជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា); អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនិងខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២- ២៤ ឧសភា ២០២២)។
ពិធីបើកមហោស្រពវប្បធម៌ជនជាតិភាគតិចលើកទី ១ នៅខេត្ត Gia Lai ឆ្នាំ២០២២ (រូបថត៖VOV) |
ពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគិតិចនៅខេត្ត Gia Lai ឆ្នាំ ២០២២ បានបើកជាផ្លូវការនាយប់ថ្ងៃទី ១៩ ខែមេសា នៅទីលាន Dai Doan Ket ទីក្រុង Pleiku។
ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ និង ២០ ខែមេសា ពិធីបុណ្យនេះមានការចូលរួមពីសិប្បករ កម្មាភិបាលនិងប្រជាជនជាជនជាតិភាគតិច ជិត ៨០០ នាក់មកពីទីរួមខេត្តនិងទីក្រុងទាំង ១៦ លើទូទាំងខេត្ត។ ទិវាបុណ្យនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរួមចំណែកក្នុងការអភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai; អបអរសាទរទិវាវប្បធម៌នៃក្រុមជនជាតិ វៀតណាម (ថ្ងៃទី ១៩ មេសា); អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនិងខួបលើកទី ៩០ នៃការបង្កើតខេត្ត Gia Lai (២៤ ឧសភា ១៩៣២- ២៤ ឧសភា ២០២២)។
ទិវាបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជាជនជនជាតិភាគតិចក្នុងខេត្តជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាព។ រួមជាមួយក្រុមសិប្បករក្នុងតំបន់ដែលចូលរួមពិធីបុណ្យនេះ លោក Ngo Duc Mao មកពីទីរួមស្រុក Phu Can ស្រុក Krong Pa បានចែករំលែកថា៖ “ចូលរួមពិធីបុណ្យ សិប្បករមកទីនេះដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ ជាមួយស្រុកជិតខាង។ អាស្រ័យហេតុនេះ បង្ហាញពីចំណងសាមគ្គីភាពរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen ពួកគេបានជួបជុំគ្នាដើម្បីណែនាំនិងផ្សព្វផ្សាយអំពីមូលដ្ឋាននិងភូមិដែលខ្លួនកំពុងរស់នៅ ហើយពួកគេក៏នឹងបានស្គាល់ពីមូលដ្ឋានផ្សេងទៀតផងដែរ។ ប្រការនេះបង្ហាញថា ជនជាតិទាំងអស់ដែលរស់នៅក្នុងខេត្ត Gia Lai និយាយដោយឡែក និងតំបន់ Tay Nguyen និយាយរួម សុទ្ធតែមានប្រពៃណីថ្លៃថ្លា ដែលជាស្មារតីនៃសាមគ្គីភាព នោះគឺជាការកសាង សហគមន៍ វៀតណាម”៕