ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥លើទូទាំងប្រទេសវៀតណាម

(VOVworld)- ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥បានប្រព្រឹត្តទៅ ដោយផុលផុសលើទូទាំងប្រទេសវៀតណាម។ មុននោះ ក្នុងឱកាសឆ្នាំសិក្សាថ្មី ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើលិខិតជូនឲ្យកម្មាភិបាល
 គ្រូបង្រៀន ឪពុកម្តាយ សិស្សានុសិស្សលើទូទាំងប្រទេស។ នៅខេត្ត Long An
លោក ប្រធានរដ្ឋបានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅ វិទ្យា
​ល័យ Hau Nghia។ នៅទីនេះ លោក Truong Tan Sang បានកាត់ខ្សែបូរណ៌បើក
សម្ពោធ​សំណង់និងវាយស្គូររបើកវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥​របស់
វិទ្យាល័យ Hau Nghia ផងដែរ។ ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ អញ្ជើញចូលរួមពិធីបើកបវេសនកាលរបស់វិទ្យាល័យ Luong The Vinh ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan បានសង្កត់ធ្ងន់
ថា៖

        “ក្នុងឆ្នាំសិក្សា២០១៤-២០១៥នេះ ផ្នែកអប់រំទាំងមូលបានប្រមូលផ្តុំកសាង
សាលាជឿនលឿន ទំនើប ដោយផ្សាភ្ជាប់ផ្នែកអប់រំចំណះដឹង សីលធម៌ ជាមួយ
ការអប់រំកាយ អប់រំប្រពៃណីវប្បធម៌ របៀបរស់នៅជាដើម”។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥លើទូទាំងប្រទេសវៀតណាម - ảnh 1
លោក Truong Tan Sang វាយស្គូររបើកវេសនកាលឆ្នាំសិក្សាថ្មី
២០១៤-២០១៥របស់វិទ្យាល័យ Hau Nghia(រូបថតៈ antd)

        នៅខេត្ត Kon Tum នាព្រឹកថ្ងៃដដែល ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក៏បាន ប្រព្រឹត្តទៅលើទូទាំងខេត្ត។ ចូលរួមពិធីបើក និងសំណេះសំណាលជាមួយសិស្សា
នុសិស្ស គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ Kon Tum ជាសា
លាដើមដំបូងរបស់ខេត្តទទួលបានបទដ្ឋានជាតិ ប្រធានគណៈកម្មាធិការ ប្រជា
ជនខេត្ត Kon Tum លោក Nguyen Van Hung បានសង្កត់ធ្ងន់ថា៖

        “យើងមានមោទនភាពអំពីសាលាបឋមសិក្សាអនុវត្តគរុកោសល្យ Kon Tum
នេះ។ យើងក៏គួរតែចងចាំថា មានកន្លែងជាច្រើនក្នុងខេត្ត នៅតែខ្វះខាតថ្នាក់រៀន
សៀវភៅរៀន ខោអាវ និងមានកន្លែងខ្លះ ផ្លូវថ្នល់មិនល្អប្អូនសិស្សានុសិស្សពិបាក ក្នុងការទៅរៀនណាស់។ ដោយហេតុនេះ យើងគួរតែខិតខំជាងទៀតក្នុងការងារ”។

        រួមជាមួយបណ្តាតំបន់លើទូទាំងប្រទេស ក្នុងថ្ងៃ៥កញ្ញានេះ ពីសាលាមតេយ្យ ដល់មហាវិទ្យាល័យនានានៅខេត្ត Tuyen Quang ភាគខាងជើងវៀតណាម ក៏បាន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ