ពិធីបើកបវេសនកាលនៅសាលាមិត្តភាព៨០
VAN DO -  
(VOVWORLD) /  
(VOV)_នាព្រឹកថ្ងៃទី៩ តុលា នៅសាលាមិត្តភាព៨០ ជាយទីក្រុងហាណូយ
បាន ប្រារព្វឡើងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៤-២០១៥អោយបណ្ដា និស្សិតឡាវនិងកម្ពុជា។ ចូលរួមពិធីនេះមានលោក Pham Chi Cuong អនុប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម លោកហ៊ុលផានី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម និង
លោក Bunthat Lathipanha ទីប្រឹក្សារវប្បធម៌ស្ថានទូតឡាវប្រចាំនៅវៀតណាម រួម
ជាមួយ បណ្ដាកម្មាភិបាល គ្រូបង្រៀន និងនិស្សិត សិក្សារនុសិស្សនៃសាលាមិត្ត
ភាព៨០។
ក្នុងបទសន្ទរកថាបើកបវេសនកាល នាយិកាសាលាមិត្តភាព៨០ អ្នកគ្រូ
Vu Thi Anh បានស្វាគមន៍បណ្ដានិស្សិតថ្មីដោយក្តីកក់ក្តៅបំផុត និងអះអាងថា៖បណ្ដានិស្សិតថ្មីនេះនឹងជាស្ពានតភ្ជាប់អោយទំនាក់ទំនងជិតខាងរវាងប្រទេស
ទាំង៣ វៀតណាម-ឡាវ-កម្ពុជា កាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកគ្រូ
Vu Thi Anh បានអោយដឹងថា៖ ក្នុងឆ្នាំសិក្សារនេះ សាលានឹងមានការបោះជំហានខ្លាំងក្នុងការបណ្ដុះបណ្ដាល ពិសេសគឺកម្មវិធីបណ្ដុះបណ្ដាល និងសម្ភារះសិក្សារ។ ទន្ទឹមនឹងនោះ អ្នកគ្រូ Vu Thi Anh ក៏បានអះអាងដែរថា៖ ដោយមានកម្រាសប្រ
ពៃណីនិងបទ ពិសោធន៍ច្រើន សាលានឹងបង្កលក្ខណះងាយស្រួល និងល្អបំផុត
ដើម្បីបណ្ដា និស្សិតសិក្សារប្រកបដោយល្អបំផុត។
តំណាងនិងជាប្រធានក្រុមនិស្សិតកម្ពុជាប្អូន ភីសាដែលកំពុងសិក្សានៅសាលា បានសម្តែងនូវមនោសញ្ជេតនាអារម្មណ៍សប្បាយរីករាយដែលបានមកសិក្សានៅ
វៀតណាម។ ប្អូន បានចែករំលែកថា៖
“ថ្ងៃនេះប្អូនមានក្តីសោមនស្សន៍រីករាយដែលបានចូលរួមពិធីបើកបវេសន កាលសម្រាប់និស្សិតកម្ពុជានិងនិស្សឡាវ។ មកដល់ទីនេះខ្ញុំមានការចាប់អារម្មណ៍
ណាស់ ពេលដែលបានឃើញមិត្តភក្តិ ស្លៀកសំលៀកបំពាក់ប្រពៃណី របស់ខ្លួន។
ប្អូនសន្យាថា ខំប្រឹងប្រែងសិក្សារៀនសូត្រភាសាវៀតណាមឲ្យបាន ល្អ ដើម្បីមាន
ចំណេះដឹង”។
|
បណ្ដាអ្នកគ្រូបង្រៀនភាសាវៀតណាមនៅសាលាមិត្តភាព៨០ |
ចាប់ពីឆ្នាំ១៩៨០មក សាលាមិត្តភាព T80 បណ្តុះបណ្តាលនិស្សិតកម្ពុជា ជិត៣០០០នាក់មករៀនភាសាវៀតណាម បង្កើតគ្រឹះស្ថានរឹងមាំឲ្យប្អូនៗ ឈានចូល មហាវិទ្យាល័យនិងថ្នាក់ក្រោយឧត្តមសិក្សា៕
VAN DO
-VOVWORLD