ពិធីបើកពិធីបុណ្យភូមិឈូក ឆ្នាំ២០២៣

(VOVWORLD) - ពិធីបុណ្យភូមិឈូកឆ្នាំនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែឧសភា ជាមួយនឹងព្រឹត្តិការណ៍ដ៏សម្បូរបែប និងចម្រុះលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍។
ពិធីបើកពិធីបុណ្យភូមិឈូក ឆ្នាំ២០២៣ - ảnh 1ការសម្តែងសិល្បៈនៅក្នុងពីធីបើកពិធីបុណ្យភូមិឈូក។ រូបថត៖ Quỳnh Trang/laodong.vn

នាយប់ថ្ងៃទី ១២ ឧសភា នៅទីលានហូជីមិញ ទីក្រុង Vinh ខេត្ត Nghe An ពិធីបើកពិធីបុណ្យភូមិឈូក (Lang Sen) ឆ្នាំ ២០២៣។  កម្មវិធីពិសេសនៃមហោស្រពគឺកម្មវិធីសិល្បៈ “មាតានៃភូមិឈូក” ដែលបានធ្វើឡើងក្នុងពេលដំណាលគ្នានៅទីក្រុង Vinh (ខេត្ត Nghe An) ផង និងទីក្រុង Hue (ខេត្ត Thua Thien Hue ជាកន្លែងដែលលោកប្រធានហូជីមិញ និងក្រុមគ្រួសារ រស់នៅជិត ១០ ឆ្នាំកាលកុមារភាព)។

នេះជាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី ១៥៥ នៃថ្ងៃកំណើតលោក Hoang Thi Loan (មាតារបស់លោកប្រធានហូជីមិញ) និងខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។

ពិធីបើកពិធីបុណ្យភូមិឈូក ឆ្នាំ២០២៣ - ảnh 2លោក Nguyen Duc Trung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An។ រូបថត៖ Quỳnh Trang/laodong.vn

លោក Nguyen Duc Trung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឲ្យដឹងថា៖ “សកម្មភាពក្នុងមហោស្រព សំដៅផ្សព្វផ្សាយពីជីវិត និងបុព្វបទបដិវត្តន៍របស់លោកប្រធានហូជីមិញ បន្តផ្សព្វផ្សាយការសិក្សា និងធ្វើតាមសតិអារម្មណ៍ និងសីលធម៌របស់លោក។ នេះក៏ជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយដល់ប្រជាជនទូទាំងប្រទេស និងមិត្តអន្តរជាតិអំពីវប្បធម៌ភូមិឈូក អំពីទមបន់ដីខេត្ត Nghe An ដ៏ស្វាហាប់ និងរាក់ទាក់ តែងតែបើកទូលាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជានិច្ច”។

ពិធីបុណ្យភូមិឈូកឆ្នាំនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែឧសភា ជាមួយនឹងព្រឹត្តិការណ៍ដ៏សម្បូរបែប និងចម្រុះលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍។ ចំណុចរំលេចគឺកម្មវិធីសិល្បៈសំនៀងភូមិឈូក; ការសម្តែងចម្រៀងប្រជាប្រិយ Vi Giam និងការសម្តែងសិល្បៈក្នុងការបម្រើប្រជាជន; ការតាំងពិព័រណ៍ប្រធានបទស្តីពីលោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ