ពិធីបើកពិព័រណ៍” បដិវត្តខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ”

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម សហការជាមួយនាយកដ្ឋានឯកសារនិងកាលប្បវត្តិជាតិ និងសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម បានបើកការតាំងពិព័រណ៍ “ បដិវត្តន៍ខែសីហា - សញ្ញាសម្គាល់ក្រហមនៃប្រវត្តិសាស្ត្រ” ។
ពិធីបើកពិព័រណ៍” បដិវត្តខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ” - ảnh 1 ពិធីបើកពិព័រណ៍“ បដិវត្តខែសីហា - ព្រឹត្តិការណ៍ដ៏ត្រចេះត្រចង់នៃប្រវត្តិសាស្ត្រ” (រូបថត៖ TTXVN)

ពិព័រណ៍នេះបានឧទ្ទេសនាម អំពីឯកសារ រូបភាពនិងវត្ថុនានាជាង ៣០០។ ផ្នែកទី ១ នៃការតាំងពិព័រណ៍នេះមានប្រធានបទ “រដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ” ដែលតាំងបង្ហាញរូបភាពនិងវត្ថុនានាដោយបញ្ជាក់ពីឋានៈដ៏មហិមានិងមានតម្លៃជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃបដិវត្តខែសីហានិងការបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ (នាបច្ចុប្បន្ននេះគឺជាសាធារណរដ្ឋសង្គមនិយមវៀតណាម) ក្នុងការតស៊ូប្រយុទ្ធជាប្រវត្តិសាស្ត្រ ដើម្បីកសាងនិងការពារប្រទេសជាតិ។

រីឯប្រធានបទ “អំណាចនៃជំនឿ” គឺជាប្រធានបទទី ២ នៃការតាំងពិព័រណ៍នេះ ដោយបង្ហាញអំពីរូបភាព ឯកសារ និងវត្ថុ ដែលឆ្លុះបញ្ចាំងពីការដឹកនាំរបស់បក្ស ការអនុវត្តដោយមានភាពច្នៃប្រឌិត រួមជាមួយនឹងបទពិសោធន៍ ពីជ័យជំនះនៃបដិវត្តខែសីហា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះនិងឯកភាពប្រទេសជាតិផងដែរ។

“បន្តបោះជំហានពោរពេញទៅដោយក្តីរុងរឿង” គឺជាប្រធានបទទី៣ ដែលណែនាំអំពីរូបភាព ឯកសារនិងវត្ថុជាច្រើនដោយសង្ខេបជាទូទៅនូវសមិទ្ធិផលដ៏ធំធេងនិងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រអស់រយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្ត គោលមាគ៌ាផ្លាស់ប្តូរថ្មីប្រទេសជាតិ របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ