ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣
(VOVWORLD) - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម សំដៅបង្កើតជំហានទម្លុះទម្លាយក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍ រួមចំណែកលើកកម្ពស់ឋានៈទេសចរណ៍វៀតណាម។
ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣ |
ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍វប្បធម៌” បានបើកនាព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់សហគ្រាសចំនួន ៦០០ អង្គភាពមកពីខេត្ត ក្រុងចំនួន ៥១ ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ១៥។
អញ្ជើញថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានអះអាងថា៖ “យើងនឹងមានការយល់ដឹងកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតអំពីវប្បធម៌ក្នុងវិស័យទេសចរណ៍ ព្រោះថា ផលិតផលទេសចរណ៍តែងតែផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ ហើយពោរពេញទៅដោយសញ្ញាសម្គាល់នៃវប្បធម៌។ ក្រសួងវប្បធម៌នឹងផ្តល់សារ អនុសាសន៍ និងឧទ្ទេសនាមផលិតផលថ្មីអំពីបញ្ហាកសាងគំរូវប្បធម៌នៅតាមមណ្ឌលទេសចរណ៍ និងគោលដៅទេសចរណ៍ សម្រាប់ខេត្ត ក្រុង សហគមន៍ធុរកិច្ចអាចសិក្សាស្រាវជ្រាវ និងអនុវត្តន៍នាពេលអនាគត”។
ដោយព្រឹត្តិទៅទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម សំដៅបង្កើតជំហានទម្លុះទម្លាយក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍ រួមចំណែកលើកកម្ពស់ឋានៈទេសចរណ៍វៀតណាមផងដែរ៕