ពិធីបើក​ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣

(VOVWORLD) - នាយប់ថ្ងៃទី ២៧ កក្កដា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្តិទៅពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ ២០២៣ (VIETLAO EXPO ២០២៣)។ នេះជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មប្រចាំឆ្នាំដ៏ធំបំផុត ដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានសម្របសម្រួលរៀបចំឡើង។
ពិធីបើក​ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣ - ảnh 1ពិធីកាត់ខ្សែបូបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣។ រូបថត៖ VOV

នៅក្នុងពិព័រណ៍ឆ្នាំនេះ វៀតណាមមានស្តង់ចំនួន ១២០ (ក្នុងចំណោមស្តង់សរុបចំនួន ២៤០) បានដាក់តាំងបង្ហាញផលិតផលដូចជា៖ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ផលិតផលកសិកម្ម - រុក្ខាប្រមាញ់- ជលផល និងអាហារកែច្នៃ; សំលៀកបំពាក់ - ម៉ូដ; សិប្បកម្មនិងការរចនាផ្នែកខាងក្នុង - ផ្នែកខាងក្រៅ; ប្លាស្ទីក និងផលិតផលប្រើប្រាស់...។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Kommasith បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងជាទិសដៅសម្រាប់ចាប់ផ្តើមអាជីវកម្ម និងវិនិយោគរវាងទីផ្សារទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានសម្តែងក្តីសប្បាយរីករាយដែលពិព័រណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ទំនិញមានភាពសម្បូរបែប បំពេញតម្រូវការអ្នកប្រើប្រាស់នៃទីផ្សារទាំងពីរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជោគជ័យនៃពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣ នឹងរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។

ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣ (VIETLAO EXPO ២០២៣) បានប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី៣១ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ